BREAKING NEWS

ការរកឃើញថ្មី អាជ្ញាធរ​ចិនប្រកាសថា មេរោគ​កូរ៉ូណា​ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ២៧ ថ្ងៃ​ឯណោះ

Spread the love

អាជ្ញាធរ​ចិន​រក​ឃើញ​ថ្មី​ថា មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ២៧ ថ្ងៃ​ឯណោះ​។ សារព័ត៌មាន​អង់គ្លេស​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ដកស្រង់​សម្ដី​របស់​មន្ត្រី​នៃ​អាជ្ញាធរ​ខេត្ត​ហ៊ូបេ (Hubei) ថា ការ​រក​ឃើញ​ថ្មី​នេះ ក្រោយ​បុរស​ជនជាតិ​ចិន​ម្នាក់ វ័យ ៧០ ឆ្នាំ ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ នេះ រហូតដល់ ២៧ ថ្ងៃ​ទើប​ចេញ​ជា​រោគសញ្ញា។

បុរស​នេះ ឈ្មោះ ជាំង (Jiang) កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ប្អូនស្រី​របស់​គាត់ ដែល​ផ្ទុក​ជំងឺ​នេះ នៅ​ភាគី​ខាងជើង​នៃ​ខេត្ត​ហ៊ូបេ។ គាត់​រស់នៅ​ក្រុង​អ៊ីហ្ស៊ូ (Ezhou) នៅ​ប៉ែក​ខាងកើត​នៃ​ខេត្ត​ហ៊ូបេ​នេះ។ ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ពោល​គឺ​បាន ២៧ ថ្ងៃ ក្រោយ​ទៅ​លេង​ប្អូនស្រី​នោះ គាត់​ចាប់​មាន​ជំងឺ​គ្រុន​ក្ដៅ។ មួយ​ថ្ងៃ​ក្រោយ​មក ទើប​រក​ឃើញ​ថា គាត់​មាន​ផ្ទុក​ជំងឺ​កូរ៉ូណា​ថ្មី​នេះ។

កន្លងមក អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ថា មេរោគ​នេះ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ១៤ ថ្ងៃ ទើប​ចេញ​រោគសញ្ញា​។ ក្រោយ​មក​អ្នកស្រាវជ្រាវ​ចិន នៅ​ទីក្រុង​វូហាន បាន​រក​ឃើញ​ថា រយៈពេល​សម្ងំ​នេះ អាច​មាន​ដល់ ២៤​ថ្ងៃ​។ ហើយ​ចុង​ក្រោយនេះ ការ​រក​ឃើញ​ថ្មី គឺ​មាន​ដល់ ២៧​ថ្ងៃ​ឯណោះ។

ដូច្នេះ រយៈ​ពេល​ដែល​មេរោគ​នេះ អាច​សម្ងំ​បាន​កាន់តែ​យូរ​ក្នុង​ខ្លួន​មនុស្ស គឺ​កាន់តែ​ធ្វើ​ឱ្យ​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ កាន់តែ​ជួប​ការ​លំបាក៕ អត្ថបទ៖ RFI

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*