BREAKING NEWS

ឈប់បារម្ភទៅ! សម្តេច តេជោ ហ៊ុនសែន ធានារកការងារជូន បើកម្មករណាបាត់បង់ការងារ

Spread the love

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាថា រដ្ឋាភិបាល ធានាជួយរកការងារ ជូនកម្មករ-កម្មការិនី ណាបាត់បង់បង់ការងារ ក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរងផលប៉ះពាលខ្លះៗពីការរីលដាលវីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពន្ធ។

នាពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ក៏បានះអាងថា រដ្ឋាភិលបាល នឹងធានាជួយថែលំនឹងជីវភាពប្រចាំថ្ងៃជូនកម្មករ-កម្មការិនី និង លំនឹងអាជីវកម្មនានា។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា វីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពន្ធ មិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឡើយ។

ទទ្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ថែមទាំងប្រកាសថា រដ្ឋាភិបាល នឹងជួយជ្រោមជ្រែងរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីឲ្យរោងចក្រទាំងនោះ អាចដំណើរប្រតិបត្តិការរបស់ខ្លួនបន្តទៀត។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រកាសថា នឹងមានរោងចក្រមួយចំនួន នឹងត្រូវបិទទ្វារមួយរយៈ ហើយកម្មករ-កម្មការិនីមិនតិចជាង១ម៉ឺនាកនោះទេ ដែលគេ វាយតម្លៃថា នឹងត្រូវព្យួរការងារ។ ការបិទរោងចក្រនេះ ដោយសារតែរោងចក្រទាំងនោះ អស់វត្ថុធាតុដើម ដែលនាំចូលមកពីចិន ក្នុងពេលដែលចិន កំពុងវាយប្រហារដោយវីរុស COVID-19៕​ អត្ថបទ៖ ថ្មីៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*