BREAKING NEWS

រលាយហើយ! ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​៧០​% ​ត្រូវ​បានជនខិលខូចនិងព្រានព្រៃលួចដុត​ឆេះខ្ទេចគ្មានសល់

Spread the love

ព្រះ​តេជ​គុណ ប៊ុន សា​លួត ព្រះ​មេ​គណ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​ប្រធាន​ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន មាន​ថេរ​ដី​កា​ប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី​២១​កុម្ភៈ​ថា ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​ដែល​មាន​ទំហំ​៣០២៥៤​ហិក​តា ត្រូវ​បាន​ភ្លើង​ឆេះ​តាំង​ពី​សប្ដាហ៍​ទី​១​ខែ​កុម្ភៈ​មក និង​ឆេះ​អស់​ប្រហែល​៧០​%​។

ព្រះ​អង្គ​បន្ត​ថា មូល​ហេតុ​នាំ​ឱ្យ​មាន​ការ​ឆេះ​ព្រៃ​សង្ឃ​រុក្ខ​វ័ន ដែល​កំពុង​មាន​សត្វ​ព្រៃ​ប្រហែល​៥០​ប្រភេទ​រស់​នៅ និង​ខ្លះ​ជា​សត្វ​ជិត​ផុត​ពូជ​ផង គឺ​បង្ក​ឡើង​ពី​អ្នក​ចូល​ប្រមូល​អនុ​ផល​ព្រៃ​ឈើ អ្នក​នេ​សាទ និង​ក្រុម​ព្រាន​ព្រៃ រួម​ទាំង​ជន​ខិល​ខូច​ដែល​ចង់​ផ្ចាញ់​ផ្ចាល​ជា​មួយ​ព្រះ​អង្គ​។

សម្លេងព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន

ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​គឺ​ស្ថិត​ក្នុង​ស្រុក​អន្លង់​វែង ស្រុក​ចុង​កាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ​។ ព្រះ​អង្គ ប៊ុន សាលួត អះ​អាង​ថា ភ្លើង​ឆេះ​ព្រៃ​ក្នុង​ឆ្នាំ​នេះ គឺ​មាន​ទំហំ​ធំ​ជាង​ឆ្នាំ​មុន ដែល​មាន​ទំហំ​ពី​៣០​ទៅ​៤០​%​ប៉ុណ្ណោះ​៕ អត្ថបទ៖ Khmernas

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*