BREAKING NEWS

សម្តេចថា បើម៉ាឡេស៊ីខ្លាំង អាចព្យាបាល COVID-19 ឲ្យជាត្រឹម៧២ម៉ោង ពិភពលោក គួរទៅរៀនពីម៉ាឡេស៊ីទៅ

Spread the love

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់មិនជឿឡើយថា ម៉ាឡេស៊ី អាចព្យាបាលស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជា ឲ្យជាសះស្បើយពីវីរុស COVID-19 ដោយប្រើពេលត្រឹមតែ៧២ម៉ោង។ សម្តេច ទំនងជាចង់បញ្ជាក់ថា តាមពិតស្រ្តីអាមេរិកនោះ មិនមានវីរុស COVID-19 ឡើយ។

មេដឹកនាំកម្ពុជា និយាយចេញពីពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«បើមនុស្សនេះ ត្រូវបានព្យាបាលជា ពិភពលោក គួរតែត្រូវបានមករៀនពីម៉ាឡេស៊ី ព្រោះត្រឹមតែ៧២ម៉ោង ព្យាបាលជា វា ជារឿងអស្ចារ្យណាស់ ជាអភូតហេតុមួយ គួរឲ្យស្ញប់ស្ញែង ចំពោះវេជ្ជសាស្រ្តរបស់ម៉ាឡេស៊ី»។

ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ឲ្យអញ្ជើញឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ទៅបំភ្លឺអំពីរឿងស្រ្តីអាមេរិកនោះ៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*