BREAKING NEWS

តិរច្ឆានណាស់! ម្តាយខំចិញ្ចឹមទាំងបាតជើងនៅក្រហមរងាល ធំឡើងកូនស្រី​ប្ដឹងចាប់ម្ដាយបង្កេីត​អាយុ ៧៤ឆ្នាំដាក់គុក ព្រោះតែទ្រព្យសម្បត្តិ (មានវីដេអូ)

Spread the love

រាជធានីភ្នំពេញ ៖ លោកយាយចំណាស់ម្នាក់ បានបង្កើតកូនតាំងពីបាតជើងធ្លាក់ឈាមទាំងថ្លុក ខំចិញ្ចឹមបីបាច់ថែរក្សារហូតដល់ធំដឹងក្តី តែដឹងអី ! ស្រាប់តែកូនអតញូទាំងនោះ មិនត្រឹមតែសងគុណគាត់ទេ ថែមទាំងលេបយកផ្ទះម្តាយទៀត ព្រមទាំងប្តឹងចាប់ម្តាយជរាដាក់គុកទៀត រហូតលោយកម្សត់នោះ រត់មកពឹងពាក់លោកផែង វណ្ណៈ ជួយអន្តរាគមន៍។

យោងតាម Pheng Vannak News បានផ្សាយកាលពី១៣ម៉ោងមុន «លោកយាយ អាយុ៧៤ឆ្នាំ បានអះអាងថា គាត់រងគ្រោះដោយកូនយកផ្ទះហើយ ប្ដឹងចាប់គាត់ដាក់គុកទៀត ។ ស្អែកម៉ោង១០ព្រឹក លោកយាយសុំអោយខ្ញុំផ្សាយ ដើម្បីរកយុត្តិធម៌ជូនលោកយាយ ។ រឿងលម្អិតយ៉ាងណា លោកយាយនឹងរៀបរាប់នៅស្អែកព្រឹកម៉ោង១០ ។ តើលើលោកនេះ មានកូនប៉ុន្មាននាក់ដែលប្ដឹងចាប់ម្ដាយដាក់គុក ?»៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*