BREAKING NEWS

ផ្ទុះបាតុកម្មជនជាតិកូរ៉េរាប់ម៉ឺននាក់ ទាមទារឲ្យដេញជនជាតិចិនចេញ…ដែលចិនពេលនេះប្រៀ បបានមេរោ គកូរ៉ូណា!! (មានវីដេអូ)

Spread the love

ហ្វេសប៊ុក៖ វីដេអូគួរឲ្យចាប់អារម្មណ៍មួយ កាលពីថ្មីៗនេះ ត្រូវបានគណនីជនជាតិចិនមួយរូបធ្វើការបង្ហោះចែកចាញតាមបណ្តាញសង្គម ដោយនៅក្នុងនោះគេឃើញពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺននាក់នាំគ្នាប្រមូលផ្តុំតាមដងផ្លូវ ដោយស្រែកទាមទារឲ្យអាជ្ញាធរមានសម្ថកិច្ចនិរទេសជនជាតិចិនចេញពីកូរ៉េ។ លើសពីនេះអ្នកខ្លះទៀតក៏បានកាន់ផ្ទាំងក្រដាស់ដោយសរសេរថា “Chy na out”។

គណនីហ្វេសប៊ុកជនជាតិចិនខាងលើនេះ ក្រៅពីបង្ហោះវីដេអូ ក៏បានសរសេរសារជាភាសាចិនយ៉ាងដូច្នេះថា “数萬韓國人上街游行,要求驅逐中國人!現在中國人在世界上就是病毒的代名詞,四十年來好不容易有点好轉的形象毀于一旦,全部都拜CCP所赐! 全球排華越演越烈 文在寅要完蛋嘍🤣🤣”… ដែលទំនងជាមានន័យជាភាសាខ្មែរថា “ជនជាតិកូរ៉េរាប់ម៉ឺននាក់បានដើរក្បួនតាមដងផ្លូវទាមទារអោយមានការនិរទេសជនជាតិចិន! ជនជាតិចិនឥឡូវនេះមានន័យដូចវីរុសនៅលើពិភពលោក។ សែសិបឆ្នាំក្រោយមករូបភាពដែលបានកែលម្អបន្តិចបន្តួចត្រូវបានបំផ្លាញម្តងហើយ។ អរគុណដល់ស៊ីស៊ីភី។ ការលើកស្ទួយជនជាតិចិនសកល”។

សូមរម្លឹលថា កាលពីម្សិលមិញ ចំនួនអ្នកឆ្លងវីរុ សកូរ៉ូណានៅកូរ៉េខាងត្បូងកើនដល់ ៦០២នាក់ និងស្លា ប់ដល់ទៅ ៥នាក់។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំ ងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង (KCDC)នៅថ្ងៃអាទិត្យកន្លងទៅ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៦០២នាក់ហើយ បន្ទាប់ពីការឆ្លងថ្មី៤៦ករណី បន្ថែមទៀត ត្រូវបានរកឃើញ ខណៈអ្នកស្លា ប់វិញក៏បានកើនដល់៥នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ ពិតជាគួរឲ្យសោកស្តាយចំពោះកូរ៉េខាងត្បូង ដែលជាមិត្តដ៏ល្អរបស់កម្ពុជា។សូមចូលរួមរំលែកទុក្ខផង៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*