BREAKING NEWS

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការសាកល្បងលេខ Hotline មួយខ្សែ «០១៨ ៥៥៥៥ ៩៩៩» ដែលតេចូលមិនអស់លុយ ដើម្បីងាយស្រួលដោះស្រាយបញ្ហារបស់ពលរដ្ឋ….

Spread the love

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការសាកល្បងលេខ Hotline មួយខ្សែ «០១៨ ៥៥៥៥ ៩៩៩» ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងស្រុកទាក់ទងគ្រប់ពេលត្រូវការ ។

តាមការឱ្យដឹងពីលោកអភិបាលស្រុកវ័យក្មេងឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ខាងមុខនេះតទៅរដ្ឋបាលស្រុកបន្ទាយស្រីនឹងដាក់ឱ្យដំណើរការសាកល្បងលេខទូរសព្ទទំនាក់ទំនងពិសេសមួយខ្សែក្នុងគោលបំណង៖ បង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់មធ្យោបាយងាយស្រួល ឆាប់រហ័ស និងសាមញ្ញ ក្នុងការសាកសួរព័ត៌មាន ផ្តល់យោបល់ត្រឡប់ និងទទួលយកព័ត៌មានដោយផ្ទាល់ពីរដ្ឋបាលស្រុក ជំរុញការគោរពច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់ និងការបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន តាមរយៈការជម្រុញ និងលើកទឹកចិត្តឱ្យសាធារណៈជនចូលរួម និងរាយការណ៍ពីរាល់បញ្ហាអសកម្មនិងសកម្មភាពល្មើសច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន លេខនេះអាចទទួលការហៅចូលបានពីគ្រប់ប្រពន្ធទូរសព្ទទាំងអស់«ដោយឥតគិតថ្លៃ»និងបម្រើជូននៅរៀងរាល់ម៉ោងធ្វើការផ្លូវការរបស់រដ្ឋបាលស្រុក។

រាល់ទំនាក់ទំនងក្រៅម៉ោងធ្វើការឬប្រសិនបើមិនអាចទំនាក់ទំនងបានដោយប្រការណាមួយ សាធារណៈជនអាចផ្តល់សារជាអក្សរឬសារសំឡេងមកកាន់ Whatapp និង Telegram នៃលេខនេះ។

ដើម្បីជាប្រយោជន៍ដល់ជនបរទេសនិងភ្ញៀវទេសចរណ៍អន្តរជាតិ លេខនេះក៏នឹងមានផ្តល់ការគាំទ្រជាភាសាអង់គ្លេសផងដែរ។ សូមបញ្ជាក់ថា គម្រោងនេះស្ថិតនៅក្នុងដំណើរការសាកល្បងនៅឡើយ។រដ្ឋបាលស្រុកសូមអធ្យាស្រ័យទុកជាមុនប្រសិនបើមានការរអាក់រអួលដោយអចេតនាក្នុងដំណាក់កាលនេះ។

ដំណើរការសាកល្បងនឹងមានរយៈពេល១ខែ ក្នុងគោលបំណងសិក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈម នីតិវិធី និងកត្តាបច្ចេកទេសមួយចំនួន មុននឹងធ្វើការកែលម្អនិងធានាឱ្យបាននូវប្រសិទ្ធភាពនៃការបម្រើសេវានេះដោយពេញលេញនិងដោយរលូននាពេលខាងមុខ។ សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែមផ្សេងៗពាក់ព័ន្ធនឹងដំណើរការលេខពិសេសនេះ អាចទំនាក់ទំនងមកលេខទូរស័ព្ទដែលផ្តល់ជូនខាងលើចាប់ពីថ្ងៃនេះតទៅបាន ៕ អត្ថបទដោយ​៖

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*