BREAKING NEWS

នេះហើយទឹកចិត្តឪពុក! ខំដេីរសំលៀង កាំបិតតាមផ្ទះ សន្សំលុយទិញទូរស័ព្ទអោយកូន ហើយកាន់តែក្តុកក្តួលទៀតន៎ុះគាត់ប្រាប់អ្នកលក់ថា…

Spread the love

យោងតាមប្រភពហ្វេសប៊ុក Rynâ JūmTëv Tøch XD បានរៀបរាប់រឿងដ៏គួរឲ្យក្តុកក្តួលមួយដូច្នេះថា៖ បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plusខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតែ40មុឺនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់😢😢😭😭ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេ

គេសំលៀងមិនបានដេីរសុំគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន😭😭😢ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ😭😭😭

ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំមួយថ្ងៃ20000៛ដេីម្បីទិញអោយកូន😢កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផង😭ថាឪពុក

ខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ😭ខ្ញុំឃេីយគាត់អង្គុយសំលៀងកាំបិតឲ្យគេហេីយមេីលមកតែទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ😭😭😢😭😭ហេីយខ្ញុំក៏សុំទោសដែលលួចថតពូតែចង់អោយកូនៗទាំងឡាយយល់ចិត្តឪពុកផង🙏🙏😢

នេះហើយជាទឹកចិត្តឪពុកដែលខិតខំតស៊ូគ្រប់យ៉ាងដើម្បីកូន តែកូនមួយចំនួនចង់បានតែរបស់ឆើតឆាយដើម្បីអួតសំញែងគ្នា មិនខិតខំសិក្សា និងមិនដែលស្វែងយល់ពីទំហំចិត្តឪពុកម្តាយទេ សង្ឃឹមថាអត្ថបទមួយនេះជាមេរៀនដ៏ល្អសំរាប់ប្អូនៗគ្រប់ៗគ្នា បង្ហាញថាដើម្បីកូនអ្នកមានគុណមិនខ្លាចនឿយហត់ទេ ដូច្នេះនៅពេលដែលយើងទទួលវត្ថុអ្វីមួយពីគាត់ សូមនឹកឃើញដល់ញើសឈាមគាត់ផង៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*