BREAKING NEWS

អត់ប្រាប់ ទុកអោយឆ្ងល់! លិខិតបំភ្លឺមួយសន្លឹក របស់លោកអភិបាល​ស្រុក​សង្គម​ថ្មី ខុសអក្ខរាវិរុទ្ធរហូតដល់ទៅ ជាង​ ១០​ ពាក្យ​…

Spread the love

ប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ មានករណីឆេះស្ពានឈើមួយក្នុងតំបន់ភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាទីតាំងជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ បេន ធ្វើការរស់នៅ និងឃ្លាំមើលទប់ស្កាត់មិនឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះ។

ឯលោកតាន់ គីមសួរ យល់ថាការឆាបឆេះនេះគឺជាចេតនារបស់ជនខិលខូច ក្នុងការធ្វើទុកបុកម្នេញដល់សកម្មភាពការពារព្រៃឈើរបស់លោកបេន។

ទាក់ទងនឹងការឆាបឆេះនេះ ត្រូវបានអភិបាលស្រុកសង្គម​ថ្មី លោកពុយ ជុំ បានអះអាងថា ដោយសារភ្លើងឆេះព្រៃ ហើយក៏គ្មានអ្នកណាទៅលួចដុតបំផ្លាញអីដែរ។ ជាមួយគ្នាលោកក៏បានចេញលិខិតបំភ្លឺទាក់ទងនឹងករណីខាងលើផងដែរ។

អ្វីដែលធ្វើឲ្យមហាជនកាន់តែហួសចិត្តនោះគឺ គ្រាន់តែលិខិតបំភ្លឺមួយសន្លឹក លោកសរសេរអក្ខរាវិរុទ្ធខុសរហូតដល់ទៅជាង ១០ ពាក្យ។

លោកផែង វណ្ណៈ ដែលបានបង្ហោះលិខិតនោះ បានសម្តែងការហួសចិត្តជាខ្លាំងថា៖ គ្រាន់តែលិខិត​បំភ្លឺ​មួយ​សន្លឹក​ របស់​លោក​ ជុំ​ ពុយ​ អភិបាល​ស្រុក​សង្គម​ថ្មី​ ខុសរហូតដល់ទៅជាង​ ១០​ ពាក្យ​ ឯណោះ​ ។

ហ៉ឺម​ ធ្វើ​ដល់​ អភិបាល​ស្រុក​ មុនចុះ​ហត្ថលេខា​ អត់​ពិនិត្យមើល​អក្ខរាវិរុទ្ធ​សោះហ្មង​ ។ សំណូមពរលោកអភិបាលស្រុក​ ថ្ងៃ​ក្រោយ​មុននឹងចុះ​ហត្ថលេខា​ គួរតែអោយ​ជំនួយការ​ ពិនិត្យមើល​អក្ខរាវិរុទ្ធ​អោយបានត្រឹមត្រូវផង​ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*