ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយ របស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក ដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ មនុស្សប្រុស និងមនុស្សស្រី ឲ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដើម្បីសាងសុភមង្គល។ ពិធីមង្គលការ នៅកម្ពុជាមានដើមកំណើត ចាប់តាំងពីដើមសតវត្ស៍ទី១ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរមួយឈ្មោះថា រឿងព្រះថោងតោងស្បៃនាងនាគ។
កាលពីបុរាណ ពិធីមង្គលការ ត្រូវបានគេ ធ្វើឡើងរយៈពេល ៣ថ្ងៃ ប៉ុន្ដែបុច្ចប្បន្ននេះ ត្រូវគេបាន បំព្រួញពិធីមួយនេះ ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺចាប់ពីពេលព្រលឹម គេត្រូវហែរកូនកម្លោះទៅកាន់ផ្ទះកូនក្រមុំដោយ នាំយកគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មក គេក៏រៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់។
ដោយឡែក ក្រឡែកមកមើលអំពីទិដ្ឋភាពវីដេអូមួយ កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទុះការរិះគន់មួយ ពីសំណាក់មហាជន ដែលជាអ្នកនិយមលេងបណ្ដាញសង្គម ហ្វេស ប៊ុក ដោយពិធីហែរជំនូន ក្នុងពិធីមង្គលការមួយនេះ គឺស្ថិតនៅខេត្ដព្រះសីហនុ បានធ្វើការដង្ហែកូនកំលោះ មកកាន់ផ្ទះកូនក្រមុំ អមមកជាមួយការដាក់ប៉ាស់ រាំយ៉ាងសប្បាយរីករាយ ដោយយកស្ទាយតាមពិធីមង្គលការប្រទេសថៃទៅវិញ ដែលជាហេតុធ្វើឱ្យខូតខាតទំនៀមទំលាប់ប្រពៃណីយ៉ាងខ្លាំង៕
Be the first to comment