BREAKING NEWS

៤ ថ្ងៃមុនរកឃើញឆ្លងកូវីដ-១៩ កក្កដា សុភ័ណ្ឌ ប្រាប់មានអាការៈបែបនេះ និង ដើរហើរជាច្រើនកន្លែង

Spread the love

នៅយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ លោក កក្កដា សុភ័ណ្ឌ បានបង្ហោះសារថា ខ្លួនបានឆ្លងកូវីដ-១៩ ហើយ។

នេះជាសារទាំងស្រុងរបស់ កក្កដា សុភ័ណ្ឌ ៖ ខ្ញុំកក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន ។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ និង ពង្រឹងស្មារតីឱ្យបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តឱ្យអ្នកទាំងអស់គ្នាជេរខ្ញុំ… សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខឱ្យ… សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឱ្យស្តាយក្រោយដូចខ្ញុំ

ក្នុងនោះ អ្វីដែលទើបតែធ្វើឲ្យមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គម កាន់តែចាប់អារម្មណ៍នោះ ក៏ព្រោះកាលពី ៤ ថ្ងៃមុនប្រកាសឆ្លងកូវីដ-១៩ នេះ កក្កដា សុភ័ណ្ឌ បានបង្ហោះវីដេអូនៅលើគណនី Tik Tok និយាយពីអាការៈរបស់ខ្លួន។

ក្នុងវីដេអូនោះ កក្កដា សុភ័ណ្ឌ បានឲ្យដឹងថា ខ្លួនឈឺក្បាលខ្លាំង រយៈពេល ២ ទៅ ៣ ថ្ងៃមកហើយ ហើយកម្តៅគឺត្រឹមតែជាង ៣៦ ប៉ុណ្ណោះ ដែលនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាត់ទុកថា អាចជាអាការៈរោគសញ្ញា នៃកូវីដ-១៩ តែម្តង។

លើសពីនោះ បើតាមសកម្មភាពនៃការបង្ហោះនៅលើគណនី Tik Tok របស់ កក្កដា សុភ័ណ្ឌ ដដែលបានបង្ហាញថា កំឡុងពេល លោកបង្ហាញពីអាការៈហើយនោះ គឺខ្លួនបានដើរហើរជាច្រើនកន្លែង ជាមួយមិត្តភក្តិ មានទាំងសួនច្បារមុខវត្តបុទុមវត្តី នៅឯផ្សារទំនើប ហាងទំនើប

ភោជនីយដ្ឋាន និង ទីសាធារណៈជាច្រើនកន្លែងទៀត ជាពិសេស កាលពីថ្ងៃទី ១២ ខែមីនា ថ្មីៗនេះ ខ្លួនបានទៅចូលរួមកម្មវិធីមង្គលការមួយនៅ ខេត្តតាកែវ ទៀតផង ។ ដូច្នេះសូមបងប្អូនដែលពាក់ព័ន្ធនឹងមង្គលការនោះ ជាពិសេសគឺកូនក្រមុំ សូមទៅធ្វើសំណាករកកូវីដ-១៩ ៕ ប្រភព៖ ប្រជាប្រិយ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*