Spread the love
យោងតាមគេហទំព័រ សារព័ត៌មានហង្សតូចបានលើកឡើងថា៖
ខ្ញុំនៅតែអត់យល់?? មិនដឹងជាយោងលើច្បាប់ណា?មាត្រាទីប៉ុន្មាន? គ្រាន់តែទ័ពអាវសជួរមុខសរសេរបញ្ចេញមតិប៉ុណ្ណឹងសោះ គាត់ហ៊ានលុបឈ្មោះកងទ័ពអាវសជួរមុខចេញពីក្របខ័ណ្ឌ ពិតជាខ្លាំងជាងក្រសួងសាម៉ី និងប្រមុខដឹកនាំទៀត!
ជាការពិចារណាទាំងអស់គ្នា ត្រូវយល់ថាកងទ័ពអាវសសម័យកូវីដនេះ គឺនឿយហត់ណាស់ជាមួយរដ្ឋាភិបាល បើមិនបានលើកទឹកចិត្ត និងយល់ពីការលំបាករបស់គាត់ទេ ការបញ្ចេញមតិប៉ុននេះ បើគិតថាខុសជាបឋមគួរហៅគាត់មកនិយាយគ្នា និងអប់រំសិនទៅ មិនគួរដកឆៅៗដូចស្ពៃអញ្ចឹងទេ!
សូមថ្នាក់ដឹកនាំពិចារណាឡើងវិញ បច្ចុប្បន្នកងទ័ពអាវសជួរមុខនៅខ្វះច្រើនណាស់ គ្រាន់តែបញ្ចេញមតិប៉ុណ្ណឹងមិនគួរណាដកគាត់ដូចស្ពៃអញ្ចឹងទេ ព្រោះបច្ចុប្បន្ននេះប្រជាជន និងប្រទេសជាតិត្រូវការកងទ័ពអាវសជួរមុខច្រើនបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩!
Be the first to comment