BREAKING NEWS

ក្រសួងបង្ហាញក្ដីព្រួយបារម្ភ ការផ្ទុះកូវីដលើកនេះ ទំនងបង្កឡើងដោយវីរុសបំប្លែងថ្មី B.1.1.7 ចម្លងលឿនជាងមុន

Spread the love

នៅមុននេះបន្តិច ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពចម្លងជំងឺកូវិដ១៩ នៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើ សកម្មភាពតាមដែលខ្លួនអាចធ្វើបាន ដើម្បីចូលរួមសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងនោះដែរ ឯក ឧត្តមសាស្ត្រចា្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា “ស្ថានភាពជំងឺកូវី ដ-១៩នៅកម្ពុជាសព្វថ្ងៃនៅតែមានលក្ខណៈធ្ងន់ធ្ងរ។ អ្វីដែលយើងកំពុងធ្វើនៅពេលនេះនឹងកំណត់នូវទិសដែល ការរាតត្បាតជំងឺកូវីដ-១៩នេះតម្រង់ទៅ។

យើងទាំងអស់គ្នា ត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់ យើងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកំឡុងពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ។ ជីវិតរបស់ យើងទាំងអស់គ្នាគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ”។

កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ ករណ៍វិជ្ជមានវីរុសកូវីដ-១៩ ដែលឆ្លងបន្តនៅក្នុងប្រទេសចំនួន ៣២ ករណី ត្រូវបានរាយការណ៍នៅរាជធានីភ្នំពេញ ក្រោយពេលមានហេតុការណ៍បំពានវិធានចត្តាឡីស័កមួយបាន កើតឡើង។

ចាប់តាំងពីពេលផ្ទុះដំបូងមកដល់ត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មានករណ៍វិជ្ជមានវីរុសកូវីដ ១៩ សរុបចំនួន ១.៥៧៨ករណី ដែលក្នុងនោះមានស្លាប់ ០២ករណី។ ការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ទំនងជាបង្ករឡើងដោយមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ដែលអាចចម្លងលឿន ជាងវីរុសដែលឆ្លងកន្លងមក។

ការ ស្វែងរកការថែទាំព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំង កូវីដ-១៩ បាន។ ប្រទេសកម្ពុជា បានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

សូមមើលសេចក្តីប្រកាសព័ត៌មានដូចខាងក្រោមនេះ ៖

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*