BREAKING NEWS

ក្តៅៗ! ឧកញ៉ា ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីមិច ទទួលមរណភាព

Spread the love

ភ្នំពេញ៖ ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមផានអ៊ីមិច ទទួលមរណភាព អាយុ៦២ឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរដូច្នេះថា៖«ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ទាក់ទងនឹងមរណភាពនេះ សន្តិសុខយាមផ្ទះឧកញ៉ា ស៊ុយ សុផាន នៅម្ដុំទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាប់សារព័ត៌មានថ្មីៗ លោកស្រី សុផាន បានស្លាប់ កាលពីយប់ថ្ងៃទី២៨ មីនា ដោយជំងឺប្រចាំកាយ។ បើតាមសន្តិសុខដដែល សពលោកស្រី សុផាន ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់កូនចៅ នៅម្ដុំវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*