BREAKING NEWS

ក្តៅៗ មហាមិត្តចិនដេញកាប់ចាក់គ្នាផ្អើលពេញកំពង់សោមទៀតហើយ

Spread the love

ក្រុងព្រះសីហនុ-(ដំណឹងបឋម) ប៉ូលីសខេត្តព្រះសីហនុ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បង្ក្រាបបានភ្លាមៗ ករណីជនជាតិចិនមួយក្រុមចំនួន១០នាក់ដែលព្រួតគ្នាប្រើអំពើហឹង្សាទៅលើជនជាតិចិនដូចគ្នា(ជនរគ្រោះ)២នាក់​

នៅចំណុច ញូហ្គោលដេនវេលស៍កាសុីណូ មុខភោជនីយ៍ដ្ឋានសាន្តសាន្ត ក្នុងសង្កាត់លេខ៤ ក្រោយបក្ខពួកជនសង្សយ័ចាប់ជនរងគ្រោះទាំង២វាយធ្វើបាបរួចហើយចាប់ដាក់ក្នុងរថយន្តធ្វើទារុណកម្មរហូតដល់សន្លប់ បម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលីសចេញ ប្រតិបត្តិការបង្ក្រាបបាននៅផ្លូវអូរ១ កាលពីម៉ោង១រសៀលថ្ងៃ១៩មិថុនា២០១៨នេះ។

ក្រោយបង្ក្រាបបានជនសង្សយ័ពាក់ពន្ធ័ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីស្រាវជ្រាវរកដើមហេតុនិងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់ រីឯជនរងគ្រោះទាំង២ដែលរងរបួសធ្ងន់ដោយអំពើហឹង្សាពីក្រុមជនសង្សយ័ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់មន្ទីរពេទ្យភ្លាមដែរ ដើម្បីអោយគ្រូពេទ្យព្យាបាល ។ករណីនេះប៉ូលីសអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អជ្ញាធរនិងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណាទោះជាជនជាតិអ្វីក៍ដោយដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អជ្ញាធរនិងសមត្ថកិច្ច មិនលើកលែងឡើយ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*