BREAKING NEWS

ខ្លាំងបាត់ ពួកចិនចាប់ផ្តើមចេញប្លន់បណ្តើរៗហើយនៅព្រះសីហនុ

Spread the love

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​សង្ស័យជាជន​ជាតិចិនម្នាក់ ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី​២២ មិថុនា ​ខណៈកំពុងផឹកនៅ​ក្លឹបCASAស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ​​ខេត្ត​ព្រះ​សីហ​នុ ក្រោយយោងតាមពាក្យ​បណ្តឹង​របស់ជនរងគ្រោះ​ពាក់ព័ន្ធពីបទ​​ប្លន់​ប្រដាប់​អាវុធ ​​

ក្នុង​នោះ​​ជន​សង្ស័យ​​៣​នាក់​​ទៀត កំពុង​​គេចខ្លួន ។ សេចក្តីរាយការណ៍បន្តថា ​ជនរងគ្រោះ​ត្រូវបាន​ស្គាល់​ឈ្មោះគង់ ទី​ប៉ោ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាអ្នក​​រត់​រថយន្តឈ្នួល មាន​ទីលំនៅ​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ ។ ដោយឡែក ជន​សង្ស័យដែលឃាត់ខ្លួន​​ឈ្មោះ Ly Ker Xing ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន ជា​បើកបរ​រថយន្ត កាន់​លិខិតឆ្លងដែន​លេខ E88​340722 ​ខណៈ​៣នាក់ទៀតជនជាតិដូចគ្នា កំពុងគេចខ្លួន ។​

ភ្លាមៗ ក្រោយពី​​​​​ទទួល​បាន​ពាក្យបណ្តឹងជនរងគ្រោះ​​រួច ក្រោម​ការ​បញ្ជាដឹកនាំ​ពី​លោក​ឧត្តម​សេនីយ​ជួន ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ និង​ការ​សំរបសំរួល​​លោក គៀង​ សុ​ន្ធា​រោ ព្រះ​រា​ជ្ញា​រង​អម​សាលា​ដំបូង កម្លាំង​ជំនាញ​ផែ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុងប៉ុស្តិ៍ និង​កង​អន្តរាគមន៍​ពិសេស ក៏​ធ្វើការ​ស្រាវជ្រាវរហូត​ដល់​ម៉ោង១១យប់​ថ្ងៃដដែលនេះ ទើប​កម្លាំងកំណត់​​បាន​មុខសញ្ញា​បាន​ម្នាក់ (ជនសង្ស័យដែលឃាត់ខ្លួន) ខណៈ​កំពុង​ផឹកស៊ី​នៅ​ក្លិបកម្សាន្ត​ CASA ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ​​ខេត្ត​ព្រះ​សីហ​នុ ដោយបាន​​​ចុះ​ឃាត់​ខ្លួន​តែម្តង រួមទាំង​ដកហូតបានលុយ​ដុល្លារ៥០០​ដុល្លារ​ (​របស់​ជន​រង​គ្រោះ​), អាវុធ​ខ្លី​ម៉ាករ៉ូ​ឡូលេខ38.SWPL (​គ្រាប់៣​គ្រាប់​) ផលិត​នៅ USA (​អាវុធ​ធ្វើ​សកម្មភាព​) និងរថយន្ត​ម៉ាក Rolls Royce ពណ៌​ស្លែ ពាក្យ​ស្លាក​លេខ​ភ្នំពេញ ២BP-៦៦៦៦ (​មធ្យោ​បាយ​ធ្វើ​សកម្មភាព​)​​ ​។

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*