BREAKING NEWS

រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កើតឡើងនៅពេលដែលអ្នកមុជទឹកអង់គ្លេសពីរនាក់កំពុងស្វែងរកក្មេងៗ (វីដេអូ)

Spread the love

The New York Times បានធ្វើការ​សម្ភាស​ទាក់​ទង​នឹង​ហេតុការណ៍​ដែល​លោក Richard William Stanton និង Robert Charles Harper បាន​ទៅ​ជួប​ជនរងគ្រោះ​ទាំង ១៣ ដែល​ជាប់​ក្នុង​ល្អាង​ភ្នំ នៅត្រង់ចំណុច «​នើ​ន​នុម​សាវ​» ដែល​ឆ្ងាយ​ពី​ទីទួល «​ផាត​តៈ​យ៉ា​ប៊ីត​» ប្រហែល ៤០០ ម៉ែត្រ ។​

ពួកគាត់​បញ្ជាក់ថា តួនាទី​របស់​ពួកគាត់​គឺ​គ្រាន់តែ​ជាការ​អ្នកបើក​ផ្លូវ​នាំមុខ ដោយ​ទាញ​ខ្សែពួរ​អូស​ចូលទៅក្នុង​ល្អាង​ភ្នំ​ប៉ុណ្ណោះ ស្វែងរក​ច្រកចូល​ដែល​នៅ​ខាងក្នុង​ទឹក​រួច​ចងខ្សែ​ពួរ​នៅ​កន្លែង​បន្តបន្ទាប់​ឱ្យ​ក្រុម​ជួយសង្គ្រោះ​ផ្សេងៗ​ទៀត​ចូលមក​តាម​ក្រោយ ហើយ​បើតាម​ផែនការ​គឺ​លោក​ត្រូវ​បន្តទៅ​ឆ្ងាយ​ពី​តំបន់​ដែល​ក្មេង​ជាប់ តែ​ជួន​អី​ស្រាប់តែ​មានរឿង​ចៃដន្យ ។​

ពេលដែល​ទៅដល់​កន្លែង​ដែល​ក្មេង​ជាប់ ខ្សែពួរ​ដែល​អូស​ចូលមក​ស្រាប់តែ​អស់​ល្មម ដូចនេះ​ទាំងពីរ​នាក់​មានតែ​សម្រេចចិត្ត​ងើប​ចេញពី​ក្នុង​ទឹក​វិញ ដើម្បី​កំណត់​ទីតាំង​ដែល​អស់​ខ្សែពួរ ព្រោះ​បើ​ត្រឡប់​ចូលមក​វិញ នឹង​បន្ត​ចងខ្សែ​ពួក​ឱ្យទៅដល់​ទីតាំង​តាម​ផែន​ការដែល​កំណត់ ស្រាប់តែ​ពេល​ងើប​ចេញពី​ក្នុង​ទឹក ក៏​ប្រទះឃើញ​ពន្លឺ​កែវភ្នែក​របស់​ក្មេងៗ ដែល​នេះ​ជា​រឿង​ដែល​ពួកលោក​មិន​នឹកស្មាន​ដល់​ទាស់​តែ​សោះ ។​

​ពួកគាត់​បានបញ្ជាក់​ទៀតថា ប្រសិនជា​ខ្សែពួរ​ដែល​នាំយកមក​នោះ ខ្លី​ជាង​នេះ​តែ ១៥ ហ្វូ​ត (​ប្រហែល ៤ ម៉ែត្រ​កន្លះ​) នោះ​ពេលដែល​ពួកគាត់​ងើប​ចេញពី​ទឹក​គឺ​ប្រាកដជា​ឃើញតែ​ភាព​ង​ងឹ​ង និង ជញ្ជាំង​ល្អាង​ភ្នំ​តែប៉ុណ្ណោះ មិនមាន​ឃើញ​វត្តមាន​របស់​ក្មេងៗ​ឡើយ ហើយ​ចុងក្រោយ​នឹង​វិលត្រឡប់​ទៅ​អន្លង់​ទឹក​ទី ៣ វិញ ចាប់ផ្តើម​នាំ​ខ្សែពួរ​ពី​ទីតាំង​ដើម​មក​ចង​ម្តងទៀត ។

តែបើ​ករណី​ខ្សែពួរ​ដែល​យកមក​ចង​នោះ​បែរ​ជាមាន​ប្រវែង​វែង​ជាង​នេះ​វិញ នោះ​បើ​គាត់​ងើប​ចេញពី​ក្នុង​ទឹក ក៏​មិនអាច​ជួប​ក្មេងៗ​ដូចគ្នា​ដែរ ដោយ​សរុបសេចក្តី​មក វា​ជា​រឿង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​ដែល​ខ្សែពួរ​ដែរ​យកមក​នោះ​បែរជា​ខ្លី​សមល្មម​ត្រង់​កន្លែង​ដែល​ក្មេងៗ​ជាប់ ធ្វើឱ្យ​ងើប​ពី​ក្នុង​ទឹក ប្រទះឃើញ​ក្មេងៗ​មួយ​រំពេច ៕

សូមទស្សនាវីដេអូ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*