BREAKING NEWS

ចូលរួមសោកស្ដាយ! អតីតកងទ័ពជើងទឹករបស់ថៃម្នាក់បានស្លាប់បាត់បង់ជីវិតពេលនាំយកសំភារៈផ្សេងៗទៅអោយក្មេងៗទាំង១៣នាក់ក្នុងរូងភ្នំថាំហ្លូង

Spread the love

ថៃ៖ ដោយយោងទៅតាមការចុះផ្សាយរបស់សារពត៌មាន CNN បានអោយដឹងថា អតីតកងទ័ពជើងទឹករបស់ថៃម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីវេលាទៀបភ្លឺម៉ោង 2យប់ ឈានចូលថ្ងៃទី 06 ខែកក្កដា ឆ្នាំ 2018។អតីតកងទ័ពជើងទឹកថៃដែលបានបាត់បង់ជីវិតនេះ មានឈ្មោះ Saman Kunan អាយុ ៣៨ឆ្នាំ។

តាមប្រភពពត៌មានដែលចុះផ្សាយដោយសារពត៌មាន CNNបានអោយដឹងថា មូលហេតុនៃការស្លាប់របស់អតីតកងទ័ពជើងទឹករបស់ថៃរូបនេះដោយសារតែ គាត់​ បានបាត់បង់ស្មារតីនៅតាមផ្លូវ ពេលមុជចាកចេញពីរូងល្អាងភ្នំថាំហ្លួង ក្នុងស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ ហើយក៏ កង្វះអុកស៊ីសែន រហូតធ្វើអោយគាត់ស្លាប់បាត់បង់ជីវិត។

ហើយគាត់ធ្វើដំណើរចូលទៅក្នុងល្អាងភ្នំដែលក្មេងៗទាំង១៣នាក់នោះស្ថិតនៅគឺដើម្បីយកអាហារ ធុងឧស្ម័នអុកស៊ីសែន និងឩបករណ៍ផ្សេងៗទៀតទៅអោយក្មេងៗទាំងអស់នោះ។

សូមបញ្ជាក់ផងដែរថា លោក Saman Kunan បានលាឈប់ពីកងទ័ពជើងទឹកថៃយូរហើយ តែដោយទឹកចិត្ត អាណិតអាសូរដល់ក្មេងៗទាំង១២នាក់ព្រមទាំងគ្រូបង្វឹករបស់ពួកគេ ដែលជាប់នៅក្នុងល្អាងភ្នំ ថាំហ្លូង ទើបគាត់សម្រេចចិត្តចូលមកក្រុមជួយសង្រ្គោះថៃ វិញដើម្បីជួយសង្រ្គោះពួកគេ។
តែភ័ព្វសំណាងអាក្រក់បែរជាគាត់ត្រូវស្លាប់បាត់បង់ជីវិតបែបនេះទៅវិញ។ពិតជាសោកស្ដាយខ្លាំងណាស់។

Be the first to comment

Leave a Reply

Your email address will not be published.


*