BREAKING NEWS

ជួយស៊ែរ ភ្ញៀវទៅលេងរមណីយដ្ឋានកំពូលពេជ្រលាន់មាត់ថាលក់ម្ហូបថ្លៃកប់

Spread the love

កន្លងមកមានរមណីយដ្ឋានមិនតិចទេ ដែលភ្ញៀវមួយចំនួនបានទៅកំសាន្តសុទ្ធតែលាន់មាត់ថាលក់ម្ហូបអាហារក្នុងតំលៃមួយមិនសមរម្យ។ មិនតែប៉ុណ្ណោះក៏មានបណ្តាភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗទៀត ក៏លួចតម្លើងថ្លៃអាហារដោយខ្លួនឯង ដែលមិនបានសរសេរបញ្ជាក់ក្នុងមឺនុយដូច្នេះដែរ។

ថ្មីឺនេះនៅរមណីយដ្ឋានថ្មីស្រឡាងមួយកន្លែងដែលកំពុងតែទាក់ទាញភ្ញៀវយ៉ាងច្រើន ពីគ្រប់ទិសទី ឲ្យមកទស្សនាយ៉ាងច្រើនដែរនោះ គឺរមណីយដ្ឋានកំពូលពេជ្រ ស្ថិតនៅភូមិស្រែជេីងរាស្រ្ត ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគេនិយមហៅភាគច្រើនថាអន្លង់ភ្ញៀវ។

តែយ៉ាងណានោះបើតាមប្រភពបងប្រុសម្នាក់ដែលបានទៅកំសាន្តនៅទីនោះហាក់ដូចជាមិនពេញចិត្តនឹងតម្លៃម្ហូបអាហារទាល់តែសោះ។ គាត់បានសរសរលើហ្វេសប៊ុគគាត់ថា៖

នៅកំពូលពេជ្រ អន្លង់ភ្ញៀវ ខេត្តតាកែវយើងហ្នឹង
ស្ងោរជ្រក់មាន់1ចាន 30,000រៀល
ត្រីឆ្លូញ1ចាន 6ក្បាល 30,000រៀល
ភ្លាសាច់គោ1ចាន 30,000រៀល
តម្លៃហ្នឹងសមរម្យទេ?

យ៉ាងណាមិុញអ្នកដែលចូលអាន ក៏លាន់មាត់ថា តម្លៃនេះពិតជាថ្លៃមែន! ដូច្នេះសូមមេត្តាអ្នកគ្រប់គ្រងនៅទីនោះមេត្តាពិនិត្យមើលតំលៃនេះ ព្រោះអីបើសិនជាលក់តម្លៃដែលភ្ញៀវជាច្រើនត្អូញត្អែរដូច្នេះហើយ ច្បាស់ជាថ្ងៃក្រោយគេលែងសូវមានអ្នកមកលេងនៅទីនោះទៀតហើយ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*