BREAKING NEWS

រឿងរ៉ាវរាវប្រហារគ្នារបស់តារាពីរដួងតាមហ្វេសប៊ុក នៅរកកោះត្រើយមិនទាន់ឃើញ

Spread the love

មួយរយៈកន្លងមក ការផ្តោះផ្តងពាក្យសម្តីគ្នាទៅ​វិញទៅមករវាងតារាពីររូបគឺលោកតាន់ គឺមសួរ និងលោកម៉ៃសុគន្ធ ត្រូវបានគេសម្គាល់ថាពុំទាន់ឃើញអ្នកទាំងពីរចរចាសម្រួលត្រូវរ៉ូវគ្នានៅឡើយទេ។

ថ្មីៗនេះគេបានឃើញសារលោកតាន់គីមសួរបានបង្ហោះថា ចង់រកផ្ទះឯងផង? ចាំបាច់សួរគេធ្វើអី ម៉េចមិនឆាតមកសួរផ្ទាល់មក? ចង់សុំចរចាររឿងreport accountនិងpageរបស់លោករោគសង្គមឯងមែនទេ? ប្រាប់ហើយតើ បើចេញមកសុំទោសប្រជាជនខ្មែរចំពោះទោសកំហុសដែលធ្វើអោយពួកគាត់ក្តៅក្រហាយពេញប្រទេសជាសាធារណៈនិងសន្យាឈប់ភ្លាវភ្លើទៀត ឯងនឹងមិនធ្វើការreportទេ។

ក្នុងសារនោះបានបញ្ជាក់ថា ទំនងជាលោកម៉ៃសុគន្ធសុំចរចារសម្រុះសម្រួលគ្នាសជាមួយលោកតាន់គីមសួរវិញ។ ប៉ុន្តែប៉ុន្មានម៉ោងមុននេះក៏ឃើញលោកម៉ៃ សុគន្ធចេញវីដេអូក្លីបមួយដែរ មិនដឺងជាលោកចង់ឆ្លើយតបវិញរឺយ៉ាងណា។ ពួកយើងសង្ឃឹមថាអ្នកទាំងពីរនិងស្រុះស្រួលគ្នា លែងចងគំនុំនឹងគ្នាទៅវិញទៅមកឆាប់ៗនេះចុះ៕

សូមទស្សនាវីដេអូលោកម៉ៃ សុគន្ធ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*