BREAKING NEWS

ទោះឆ្លងផុតពីដំណាក់កាលដ៏គ្រោះថ្នាក់ក្នុងរូងភ្នំ ក្មេងៗទាំង ១២ និងគ្រូបង្វិកត្រូវប្រឈមនឹងជំងឺដ៏កម្រមួយទៀត…

Spread the love

ក្មេងប្រុសទាំង ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ត្រូវបានជួយសង្គ្រោះរំដោះចេញពីរូងភ្នំបានដោយជោគជ័យហើយ ក្នុងបេសកកម្មរយៈពេល ៣ ថ្ងៃ ឆ្លងកាត់ផ្លូវដ៏លំបាកជាច្រើនគីឡូម៉ែត្រនៅក្នុងរូងភ្នំ ហើយខណៈពេលនេះ ពួកគេកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់បំផុត។

ទោះបីជាមនុស្សទាំងអស់ត្រូវបានរំដោះរួចដោយជោគជ័យចេញពីភ្នំថាំហ្លួងក៏ពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យបានបង្ហាញការព្រួយបារម្ភថា ពួកគេទាំងអស់គ្នាអាចមានហានិភ័យកើតនៅជំងឺដ៏កម្រមួយ ហៅថា “Cave Disease” និងប្រឈមដល់អាយុជីវិតទៀតផង។

Cave Disease ឬហៅម្យ៉ាងទៀតថា Speleonosis គឺជាជំងឺឆ្លងតាមរយៈខ្សល់ដកដង្ហើម ដែលកើតចេញមកពីផ្សិតមឈ្មោះ Histoplasma Capsulatum។ ជំងឺនេះជាជំងឺសួតម្យ៉ាងត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងទសវត្សឆ្នាំ ១៩៤០ ក្នុងខ្លួនក្រុមមនុស្សប្រុសក្រោយពីពួកគេបានបោះជំរុំស្នាក់នៅក្នុងរណ្តៅដីជ្រៅដែលគេបោះបង់ចោល។ ផ្សិត Histoplasma Capsulatum ជាទូទៅមានគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ប៉ុន្តែវាអាចលូតលាស់បានយ៉ាងល្អនៅក្នុងរូងភ្នំជ្រៅ តាមរយៈលាមករបស់សត្វប្រជៀវ ឬលាមករបស់បក្សី។

ដូច្នេះហើយ ការជាប់គាំងក្នុងរូងភ្នំជាង ២ សប្តាហ៍ បានធ្វើឲ្យក្រុមគ្រូពេទ្យមានការបារម្មណ៍ជាខ្លាំងចំពោះសុខភាពក្មេងៗទាំង ១២ នាក់ និងគ្រូបង្វិករបស់ពួកគេ ដោយក្រោយធ្វើតេស្ត ៤ នាក់ គេរកឃើញថាមានក្មេង ២ នាក់ ហើយកំពុងមានជំងឺសួត ប៉ុន្តែមិនទាន់បញ្ជាក់ថាជាជំងឺ Cave Disease ឬយ៉ាងណាទេ។

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*