BREAKING NEWS

រំភើបជំនួសលោកចាន់ សម័យណាស់! សម្តេច ហ៊ុន សែន ឧបត្ថម្ភប្រាក់ ១ម៉ឺនដុល្លារសង់ផ្ទះនៅ ចំណែកឯឧកញ៉ា ឡេង ណាវ៉ាត្រា នឹងផ្តល់ដីអោយ (មានវីដេអូ)

Spread the love

បន្ទាប់ពីបែកធ្លាយនៅស្ថានភាពលំបាក របស់ លោកចាន់ សម័យ ដែលធ្លាប់តែជាតារាចម្រៀងល្បីឈ្មោះមួយរូបអំឡុងឆ្នាំ ២០០០ បានប្រែក្លាយទៅជា រស់នៅលាក់ខ្លួនសម្ងំនៅក្នុងផ្ទះជូលទាំងមានជំងឺ ជាមួយប្រពន្ធ នឹងកូនៗដល់ទៅ៥នាក់ ប្រុស២ ស្រី៣ ធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល និងអាណិតអាសូរជាខ្លាំង។

ក្រោយទទួលដំណឹងពីទុក្ខលំបាក របស់ លោក ចាន់ សម័យ មិត្តសិល្បៈរបស់លោកជាច្រើន បានមកសួរសុខទុក្ខ និងនាំអំណោយ ជាថវិការ និងរបស់ប្រើប្រាស់ក្នុងផ្ទះ ជាហូរហែរ ធ្វើឲ្យលោកមានក្តីរំភើបសប្បាយចិត្តជាខ្លាំង។

តួយ៉ាងនៅថ្ងៃនេះ ជីវិតរបស់ លោក ចាន់ សម័យ ដូចបានរស់ម្តងទៀតអញ្ចឹង ដោយសារតែ បានទទួលការឧបត្ថមផ្ទួនៗ ពីសំណាក់ថ្នាក់ដឹកនាំកំពូល និង លោកឧកញ៉ាម្នាក់ ក្នុងនោះរួមមានដូចជា:

– សម្តេចតេជោ ហ៊ុន សែន បានជួយថវិកាដល់តារាកម្សត់ ចាន់ សម័យ ១ម៉ឺនដុល្លារ ដើម្បីយកទៅសង់ផ្ទះសម្រាប់រស់នៅជុំគ្រួសារ កុំឲ្យជួលផ្ទះគេបន្តទៀត

– ចំនែក លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយជាដីមួយកន្លែង ដល់ ចាន់ សម័យ សម្រាប់សង់ផ្ទះ

ជាទីបញ្ចប់ លោក ចាន់ សម័យ ពិតជារំភើបរកអ្វីមកប្រៀបផ្ទឹមមិនបានទេ ព្រោះក្តីស្រម៉ៃចុងក្រោយ គឺលោកអាចរកផ្ទះមួយសម្រាប់ឲ្យប្រពន្ធ កូនរបស់លោកបានរស់នៅ ហើយលោកក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយដល់ក្រុមគ្រួសាររបស់លោក និងធ្វើឲ្យក្តីស្រម៉ៃរបស់លោកបានក្លាយជាការពិត។

សូមទស្សនាវីដេអូ ដែល សមាគមន៍សិល្បះ ក៏ដូចជាតារាផ្សេងៗទៀត ទៅសួរសុខទុក្ខ លោក ចាន់ សម័យ ខាងក្រោមនេះ:

Cambodia’s Prime Minister Hun Sen holds a ceremony at the Angkor Wat temple to pray for peace and stability in Cambodia, in Siem Reap province, Cambodia December 3, 2017. REUTERS/Samrang Pring

អបអរសាទរ​ សម្ដេច ហ៊ុន សែន ផ្ដល់ថវិកា១ម៉ឺនដុល្លារដល់ ចាន់ សម័យ

អបអរសាទរ​ដល់​តារា​ចម្រៀង​ ចាន់ សម័យ ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​ថវិកា​ ១ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​​​សាង​សង់ផ្ទះ​ថ្មី​​មួយ​​ខ្នង​រស់​នៅ​ឲ្យ​បាន​សមរម្យ​ តាម​រយៈ​លោក ហេង ឡុង ហើយជាមួយគ្នានោះដែរ ឧកញ៉ា ឡេង ណាវ៉ាត្រាជូនជាដីផងដែរ!អានបន្ត៖ https://www.amapapa.news/2018/07/blog-post_356.html

Posted by Amapapa TV on Wednesday, July 11, 2018

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*