BREAKING NEWS

តើក្រុមបាល់ទាត់ក្រូអាតមានប្រវត្តិបែបណា មុនពេលមកបង្ហាញខ្លួននៅវើលខាប់វគ្គផ្តាច់ព្រ័ត!

Spread the love

ក្រូអាតជាប្រទេសមួយស្ថិតនៅទ្វីបអឺរ៉ុប ដែលមានរដ្ឋធានីឈ្មោះ ហ្សាហ្គ្រេប ដែលមានប្រជាជនសរុប ប្រហែល ៤លាននាក់កន្លះ ប្រើភាសាក្រូអាតផ្ទាល់តែម្តង។

NIZHNY NOVGOROD, RUSSIA – JULY 01: A fan is seen during the 2018 FIFA World Cup Russia Round of 16 match between Croatia and Denmark at the Nizhny Novgorod Stadium in Nizhny Novgorod, Russia on July 01, 2018.
(Photo by Gokhan Balci/Anadolu Agency/Getty Images)

អ្នកគាំទ្រក្រូអាតអបអសាទេជ័យជំនះរបស់ក្រុមខ្លួននៅទឹកដីរុស្ស៊ី

ពាក់ព័ន្ធជាមួយនឹងវិស្ស័យបាល់ទាត់ ក្រូអាតបានបង្កើតឡើងនៅឆ្នាំ ១៩៩០ មុនពេលទទួលឯករាជ្យពីប្រទេសយូហ្គោស្លាវីតែ ៣ឆ្នាំតែប៉ុណ្ណោះ ពោលគឺឆ្នាំ១៩៩៣។ ភាពជោគជ័យរបស់ក្រូអាតគឺនៅឆ្នាំ១៩៩៦ដោយបានបង្ហាញមុខជាលើកដំបូងនៅពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប។ នៅក្នុងឆ្នាំ១៩៩៨ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ ក្រូអាតបានបង្ហាញខ្លួនជាលើកដំបូង ហើយអ្វីដែលរឹតតែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនោះគឺ ក្រូអាតបានឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តដោយទទួលបានចំណាត់ថ្នាក់លេខ៣។
ចាប់តាំងពីឆ្នាំ១៩៩៨មក ក្រូអាតតែងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍យក្សនេះជាហូរហែរលើកលែងតែ ឆ្នាំ២០១០តែម្តងគត់ដែលអវត្តមាន។

Vida Domagoj of Croatia during the Semi Final FIFA World Cup match between Croatia and England at Luzhniki Stadium on July 11, 2018 in Moscow, Russia. (Photo by Anthony Dibon/Icon Sport via Getty Images)

កីឡករក្រូអាតកំពុងប្រកួតជាមួយកីឡាករអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត

កីឡករក្រូអាតកំពុងប្រកួតជាមួយកីឡាករអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត
• ឆ្នាំ២០០២ ធ្លាក់ត្រឹមវគ្គចែកពូល
• ឆ្នាំ២០០៦ ធ្លាក់ត្រឹមវគ្គចែកពូល
• ឆ្នាំ២០១០ មិនបានចូលលេង
• ឆ្នាំ២០១៤ ធ្លាក់ត្រឹមវគ្គចែកពូល

A Croatia supporters gestures V-signs as she poses prior to the Russia 2018 World Cup Group D football match between Croatia and Nigeria at the Kaliningrad Stadium in Kaliningrad on June 16, 2018. (Photo by Patrick HERTZOG / AFP) / RESTRICTED TO EDITORIAL USE – NO MOBILE PUSH ALERTS/DOWNLOADS (Photo credit should read PATRICK HERTZOG/AFP/Getty Images)

អ្នកគាំទ្រក្រូអាតអបអសាទេជ័យជំនះរបស់ក្រុមខ្លួននៅទឹកដីរុស្ស៊ី

សម្រាប់ឆ្នាំ២០១៨នេះវិញ ក្រុមដែលគេគ្រប់គ្នាមើលរំលងមួយនេះ បានកំពុងតែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀត ហើយវារឹតតែភ្ញាក់ផ្អើលខ្លាំងជាងមុនទៅទៀត ដោយបានបំបែកកំណត់ត្រាកាលពី២២ឆ្នាំមុន។ នៅពេលនេះក្រូអាតបានកក់ជើងរងរួចទៅហើយ តែមហិច្ឆតាក្រុមមួយនេះមិនទាន់ឈប់ត្រឹមនឹងនៅឡើយទេ គឺចង់ដណ្តើមជើងឯកពីបារាំងបន្តទៀត។
ដំណើរផ្សងព្រេងនៅវើលខាប់២០១៨នេះ៖

TOPSHOT – Croatia’s forward Mario Mandzukic celebrates at the end of the Russia 2018 World Cup semi-final football match between Croatia and England at the Luzhniki Stadium in Moscow on July 11, 2018. (Photo by YURI CORTEZ / AFP) / RESTRICTED TO EDITORIAL USE – NO MOBILE PUSH ALERTS/DOWNLOADS (Photo credit should read YURI CORTEZ/AFP/Getty Images)

កីឡាករក្រូអាតអបអជ័យជំនះរបស់ខ្លួន

• ក្នុងការប្រកួតបើកឆាកក្រូអាតពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយដោយបំបាក់ក្រុមខ្លាំងអាហ្វ្រីក ២ទល់និង០។

• ប្រកួតទី២ក្រូអាតជាក្រុមមួយដែលគ្មានអ្នកណារំពឹងថាឈ្នះការប្រកួតនោះទេ ព្រោះត្រូវតតាំងជួយក្រុមជើងឯករងឆ្នាំចាស់ អាហ្សង់ទីន ដែលមានកីឡាករឆ្នើមៗជាច្រើនរូប ជាពិសេសគឺ ម៉េស៊ីតែម្តង ក៏ប៉ុន្តែរឿងដែលហួសចិត្តបានកើតឡើងដោយ ក្រូអាតបានបំបាក់ក្រុមមកពីឡាទីនមួយនេះរហូតដល់ទៅ ៣-០។

• ចូលដល់ប្រកួតចុងក្រោយនៅវគ្គពូលនេះទៀតក្រូអាតបានបន្តធ្វើបានល្អបន្ថែមទៀតដោយយកឈ្នះអាយលែន ២ទល់និង០។

• ក្រូអាតបានឡើទៅវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាលេខមួយក្នុងពូល ដោយត្រូវទៅជួបជាមួយដាណឺម៉ាកដែលជាលេខ២នៅពូលផ្សេងទៀត។ ក្នុងជំនួបដ៏ជក់ចិត្តនេះ ក្រូអាតមិនអាចយកឈ្នះក្រុមដាណឺម៉ាកត្រឹម៩០នាទីទេ ដោយត្រូវលេងបន្ថែមម៉ោង៣០នាទីហើយ ចូលដល់បាល់១១ម៉ែត្រកាត់សេចក្តីទៀត តែចុងក្រោយពួកគេពិតសម្រេចគោលដោបានមែន។

Croatia’s supporters celebrate after winning the Russia 2018 World Cup semi-final football match between Croatia and England, at the main square in Zagreb on July 11, 2018. (Photo by Denis Lovrovic / AFP) (Photo credit should read DENIS LOVROVIC/AFP/Getty Images)

អ្នកគាំទ្រក្រូអាតអបអសាទេជ័យជំនះរបស់ក្រុមខ្លួននៅទឹកដីរុស្ស៊ី

• ដល់វគ្គ១/៨ នេះ ក្រូអាតត្រូវជួបជាមួយម្ចាស់ផ្ទះរុស្ស៊ី ដែលទើបតែបំបាក់ក្រុមខ្លាំងអេស្ប៉ាញ តទល់គ្នាពេញ៩០នាទី ក្រូអាតធ្វើបានត្រឹមស្មើជាមួយម្ចាស់ផ្ទះតែប៉ុណ្ណោះ ហើយក៏មិនខុសពីកាលវគ្គ១៦ក្រុមផងដែរ គឺក្រូអាតបំបាក់ម្ចាស់ផ្ទះដោយបាល់១១ម៉ែត្រម្តងទៀតដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត។

• នៅវគ្គនេះក្រូអាតត្រូវធ្វើការធ្ងន់ធ្ងរមែនទែន ដោយត្រូវជួបជាមួយក្រុមមួយដែលពោពេញទៅដោយ កីឡាករដែលមានគុណភាព តែទោះយ៉ាងណាអង់គ្លេសមិនអាចធ្វើស៊ីក្រូអាតបានទេនៅក្នុងពេល៩០នាទី មិនតែប៉ុណ្ណោះបែជាភ្លាត់ឲ្យក្រូអាតរកបានមួយគ្រាប់នៅម៉ោងបន្ថែម ធ្វើឲ្យអង់គ្លេសយំលែងចេញ បានត្រឹមតែដើរចេញពីទីលានទាំងមិនអស់ចិត្ត។

SOCHI, RUSSIA – JULY 07: A Croatia fan enjoys the pre match atmosphere the 2018 FIFA World Cup Russia Quarter Final match between Russia and Croatia at Fisht Stadium on July 7, 2018 in Sochi, Russia. (Photo by Laurence Griffiths/Getty Images)

អ្នកគាំទ្រក្រូអាតអបអសាទេជ័យជំនះរបស់ក្រុមខ្លួននៅទឹកដីរុស្ស៊ី

តើអ្នកណាដែលគិតថាក្រូអាតអាចយកឈ្នះអង់គ្លេសបាន វាស្ទើតែគ្មានអ្នកជឿនោះទេ វាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ដូច្នេះទម្រាំតែមកដល់វគ្គផ្តាច់ព្រ័ត្តនេះក្រូអាតពិតជាឆ្លងកាត់ព្យុះភ្លៀងជាច្រើន ហើយក៏អាចនិយាយបានថាវាជាឆ្នាំមាសរបស់ក្រូអាតផងដែរ។ តើក្រូអាតអាចធ្វើដូចនេះម្តងទៀតជាមួយក្រុមមាន់គកបារាំងបានអត់? តោះចូលរួមទស្សទាយទាំងអស់គ្នា?

ប្រភព៖ Foxsports KH

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*