BREAKING NEWS

អបអរសាទរ! ចិនទៀតហើយ ផឹកសុីបាញ់បោះគ្មានខ្លាចរអា រហូតដេកពេទ្យ៤នាក់…

Spread the love

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធបាញ់ប្រហារគ្នាកើតឡើង

ក្នុងហាងលក់អាហារចិនមួយកន្លែងត្រង់ចំណុចភូមិ៣. សង្កាត់៣.ក្រុងព្រះសីហនុបណ្តាលអោយជនរងគ្រោះជាជនជាតិចិនចំនួន០៤នាក់រងរបួស បច្ចុប្បន្នកំពុងសង្គ្រោះនៅគ្លីនិកសេតេ៖-
1-ឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។
2-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។
3-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំមុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ត្រង់ភ្លៅធ្វេង១គ្រាប់និងកំភួនជើងខាងធ្វេង១គ្រាប់និង ភ្លៅស្តាំ១គ្រាប់។
4-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។ ជនរងគ្រោះទាំងអស់ស្នាក់នៅ សណ្ឋាគាខ្សាច់មាស។

ចំណែកជនបង្កដែលគេសង្សយ័ថាជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្រោយពីការបាញ់ប្រហារទៅលើជនរងគ្រោះរួចមក បានជិះម៉ូតូគេចខ្លួនបាត់។
ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ Huy Bunleng

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*