BREAKING NEWS

មិនធម្មតា ហាងកាហ្វេAmazon ផ្សារចាស់សៀមរាបរឹតតែមានអតិជនកាន់តែច្រើន ក្រោយពីពហិកាពីសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ…

Spread the love

ក្រោយពីមានការតវ៉ាពីសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបុគ្គលិកAmazon បានបង្ហោះនិយាយឌឺដងឲ្យគណបក្សនោះ ដោយស្នើឲ្យបុគ្គលិករូបនោះចេញមុខសុំទោស និងប្រាប់ឲ្យសមាជិកគណបក្សទាំងអស់ធ្វើពហិកាមិនទិញផលិតផលកាហ្វេAmazonរួចមក មិនត្រឹមតែមិនធ្វើឲ្យប្រជាប្រិយភាពAmazon ធ្លាក់ចុះទេ តែផ្ទុយទៅវិញរឹតតែធ្វើឲ្យមានអ្នកគាំទ្រ និងភ្ញៀវចេញចូលកាន់តែច្រើនឡើង នេះបើតាមការលើកឡើងនៅលើហ្វេសប៊ុក កាហ្វេAmazon ផ្សារចាស់សៀមរាប។

មិនតែប៉ុណ្ណោះហាងAmazon ផ្សារចាស់សៀមរាបក៏បានបញ្ជាក់បន្ថែមទៀតថា នារីរូបនោះមិនមែនជាបុគ្គលិកAmazon ផ្សារចាស់សៀមរាបទេ​ ហើយបើទោះជានាងជាបុគ្គលិកនៅទីនោះក៏ដោយ ក៏ហាងផ្ទាល់មិនបញ្ឈប់នាងដែរ ព្រោះវាជារឿងបុគ្គលមិនមែនមានកំហុសទៅលេីភ្ញៀវដែលមកញុំកាហ្វេនោះទេ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*