BREAKING NEWS

ណាក់ ស្រីណា ក្តៅស្លឹកត្រចៀកដាក់6ចំណុចឲ្យលោក អ៊ិន សុភិន ស្ទើរក្អួតឈាម

Spread the love

ភ្នំពេញ៖ ខណៈសង្រ្គៀមស្លាបប៉ាការឌឺដងឲ្យគ្នាទៅមកនៅលើបណ្តាញសង្គមនិងនៅលើបណ្តាញសារព័ត៌មានរវាងម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិន និងតារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា កំពុងតែឡើងកម្តៅជិត១០០អង្សាសេ ស្រាប់តែថ្មីៗនេះតួរឯកស្រីនៅក្នុង«រឿងមរតកចុកឈាម»ដែលកំពុងមានរឿងចម្រូងចម្រាស់នេៈស្រីស្រស់ ណាក់ ស្រីណា បានសរសេរ6ចំនុចបង្ហោះលើគណនីហ្វេសប៊ុករបស់នាងដាក់ឲ្យលោកចាងហ្វាងផលិតកម្មមហាហង្សវិញបន្ទាប់ពីលោកចាងហ្វាង អ៊ិន សុភិន បានចេញមុនបកស្រាយប្រាប់បណ្តាញសារព័ត៌មាននាពេលថ្មីៗនេះ ។

ប្រាំមួយចំនុចសំខាន់ៗដែលប្រៀបប្រដូចទៅហ្នឹងគ្រាប់ព្រួញចាក់ទម្លុះចំកណ្តាលបេះដូងលោកចាងហ្វាងផលិតកម្មមហាហង្សរបស់កញ្ញា ណាក់ ស្រីណា មានខ្លឹមសារដូចខាងក្រោម ៖

១.ជាដំបូងនាងខ្ញុំសូមគោរពអរគុណចំពោះលោកអុិន​ សុភិនចាងហ្វាងផលិតកម្មមហាហង្សដែលបានចេញមកបកស្រាយនូវហេតុផលដែលគ្មានទំនួលខុសត្រូវលើការងារ​ ព្រមទាំងប្រើល្បិចពិសពុលកេងប្រវ័ញលើកំលាំងពលកម្មមនុស្សជាច្រើនអ្នកព្រោះតែប្រយោជន៍របស់ខ្លួន។

២.ខ្ញុំ​បានបំពេញការងារជូនក្រុមហ៊ុនរបស់លោកតាមតួនាទីនិងកិច្ចសន្យាការងារតាមលក្ខខណ្ឌរវាងខ្ញុំនិងលោកដោយមិនដែលធ្វើអោយក្រុមការងារវេទនារឺមានបញ្ហាដោយសារខ្ញុំឡើយ​ ដូច្នេះរឿងមួយនេះមិនមែនជារឿងដែលលោកទៅយកអតិថិជនមកពាក់ពន្ធ័ហើយដោះសារយករួចខ្លួនចឹងទេ​ ព្រោះខ្ញុំជាអ្នកចុះកុងត្រាធ្វើការជាមួយលោក។ សួរថាគ្រាន់តែអតិថិជនរបស់លោកជ្រើសរើសយកខ្ញុំមកសម្តែងតើជាកំហុសរបស់ខ្ញុំមែនដែលត្រូវឲ្យលោកមិនបើកលុយឲ្យខ្ញុំ? គេជាភ្ញៀវរបស់លោកគេមានសិទ្ធជ្រើសរើសតួរ​ តែសំខាន់លោកឯងជាអ្នកចរចារតំលៃជាមួយតួរដូច្នេះលោកត្រូវមានទំនួលខុសត្រូវមកលើតួរ។

៣.សូមបញ្ជាក់ថារឿងមរតកចុកឈាមនេះ​ ខ្ញុំមិនបានទៅអង្វរក្រាបលន់តួខាងអតិថិជនរឺខាងផលិតកម្មរបស់លោកឲ្យយកខ្ញុំធ្វើជាតួរឯកទេ​ ក៏ប៉ុន្តែ​លោកនិងអតិថិជនជាអ្នកសំរេចដោយខ្លួនឯងចឹងលោកត្រូវមានំនួលខុសត្រូវចំពោះរឿងនេះ​។

៤.ក្នុង​នាមលោកជាប្រធាននិងជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូបបើលោកមានឆន្ទ:ល្អស្អាតស្អំ លោកប្រាកដជាយកគំនិតបែបអ្នកដឹកនាំមកដោះស្រាយបញ្ហាដែលកើតមានមកលើខ្ញុំនិងមនុស្សដ៏ទៃផ្សេងទៀតដោយវិធីល្អប្រសើរជាងនេះ​ មិនមែនប្រើឲ្យគេធ្វើការចប់ហើយ​ បែជាមិនអើពើហ្នឹងតំលៃកំលាំងពលកម្មគេបែបនេះទេ​។

៥.ជាការសំនូមពររបស់ខ្ញុំគឺខ្ញុំគ្រាន់តែចង់ឲ្យលោកដែលជាម្ចាស់ផលិតកម្មមហាហង្សមេត្តាបញ្ឈប់នូវសកម្មភាពនិងទង្វើដ៏ពិសពុលដែលធ្វើដាក់ខ្ញុំនិងអ្នកសិល្ប:ដ៏ទៃទៀត​​ទៅ​ ព្រោះវាជះផលអាក្រក់ខ្លាំងណាស់ដល់មនុស្សជាច្រើនអ្នកដែលគេមានបេះដូងបំរើសិល្ប:​ដោយក្តីស្រលាញ់​។🙏🏻🙏🏻🙏🏻

៦.ខ្ញុំ​មិន​មែន​ចង់​ឈ្នះ​ចាញ់​ជាមួយប្រភេទមនុស្សដូចជាលោកទេ​ តែខ្ញុំគ្រាន់ចង់កត់បទពិសោធន៍ដ៏ឈឺចាប់មួយនេះទុកនិងជាសារដើម្បីផ្សព្វផ្សាយដល់បងប្អូនដ៏ទៃទៀតកុំឲ្យគេរងគ្រោះព្រោះលោកអុិន​ សុភិន​ ​ដូចជាខ្ញុំ​ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*