BREAKING NEWS

សាហាវណាស់ ព្រះអើយ ភរិយាដេកឱបនឹងដើមទ្រូង ហ៊ានលើកដៃចាក់ប្រហារប្តី ១០កាំបិត ស្លាប់នៅតាមផ្លូវ

Spread the love

សៀមរាប៖ ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ បានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង២៤:២៥នាទី ឆ្លងចូលថ្ងៃទី១៥ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបជនសង្ស័យបាន យកទូរសព្ទ័ ខលទៅជនរងគ្រោះ ឈ្មោះហុឹម វណ្ណារ៉ូ ដើម្បីអោយមកជួយយកកូន ទៅមន្ទីពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។

លុះដល់វេលាម៉ោង០១:១៣នាទី ជនសង្ស័យបានធ្វើការខលទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យនិងកូនទៅមន្ទីពេទ្យ។លុះដល់វេលាម៉ោង១:៣០នាទី ជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា “បងដល់ណាហើយ?”ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា អោយចេញមកនៅចាំមុខផ្ទះ។ជនសង្ស័យបានចេញមកចាំដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នា ហើយ ក៏នាំគ្នាជូនកូនទៅមន្ទីពេទ្យគន្ធបុប្ផា ពេលទៅដល់ ហើយជនសង្ស័យបានអោយទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ ។

លុះចេញពីមន្ទីពេទ្យវិញ ជនរងគ្រោះ(ស្រវឹង)និងជនសង្ស័យ បាននាំគ្នាជិះម៉ូតូ នាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោម អោយប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញតែជនរងគ្រោះមិនព្រម ។ ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២-ម៉ោង៣:០០នាទីជនសង្ស័យ បាននិយាយថា “ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល” រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះអោយឈប់ម៉ូតូ ដើម្បីចុះដើរពរកូន ពេលនោះជនរងគ្រោះបានយកកាំបិតចិតបន្លែ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលអោយជនសង្ស័យដួល ទៅលើដី រីឯជនរងគ្រោះក៏ដួលដែល ពេលនោះដែរកូនរបស់ពួកគេ បានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែល ជនសង្ស័យ បានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលអោយមុត ម្រាមមេដៃឆ្វេង។

ក្រោយបានកាំបិតហើយជនសង្ស័យ ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោក ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះ បន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។ បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ ។ លុះដល់វេលាម៉ោង៥:០០នាទី ជនសង្ស័យ បានយកសម្លៀកបំពាក់ដែលស្លៀកពិយប់នោះទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំអោយគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចយើងឡើយ។

យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព៖ Rin Ratanak

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*