BREAKING NEWS

គាំទ្រ១០០%៖ បណ្ឌិតសភាចារ្យ សុខ តូច ថាគួរតែចាប់ប៉ូលីសឬអាជ្ញាធរទៅតុលាការព្រោះគ្មានសមត្ថភាពរក្សាសន្តិសុខ បើសិនជាលោកក៏ជិះបំបុកចោរដែរ

Spread the love

ភ្នំពេញ៖ បន្ទាប់ពីមានករណីចរាចររថយន្តបុកជាមួយម៉ូតូរវាងរថយន្តនារីជនជាតិចិន២នាក់និងអ្នកបើកបុកជាមួយម៉ូតូដែលគេអះអាងថាជាចោរឆកទូរស័ព្ទរបស់នារីជនជាតិចិនទាំងពីរនាក់នេះ ត្រូវបានមហាជនតាមដានយ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ចនាំខ្លួននារីជនជាតិចិនឡើងតុលាការរឿងគ្រោះថ្នាក់ខាងលើ ។ ដោយតុលាការបានចោទប្រកាន់និងបានឃាត់ខ្លួននារីជនជាតិចិនទាំងពីរនោះ ហើយធ្វើឲ្យប្រជាពលរដ្ឋងឿងឆ្ងល់ដោយសារតែមិនទៅដាក់ទោសចោរឆក់បែជាមកឃាត់ខ្លួននិងចោទប្រកាន់មកលើម្ចាស់របស់ដែលត្រូវចោរឆក់ទៅវិញ ។

តែអ្វីដែលមហាជនបានចាប់អារម្មណ៍និងស៊ែរចែកចាយច្រើននោះគឺសាររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ តូច ដែលជាប្រធានរាជ្យបណ្ឌិតសភា បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា «វាគួរតែនាំប៉ូលីស ឬអាជ្ញាធរ ដែលពាក់ព័ន្ធទៅតុលាការដែរ ព្រោះគ្មានសមត្ថភាពរក្សាសន្តិសុខជូនដល់ប្រជាជនស្លូតត្រង់។ » លោកបណ្ឌិត សុខ តូច បានសរសេរបន្តទៀតថា «បើខ្ញុំក៏ធ្វើបែបនេះដែរ ព្រោះអ្នកជិះម៉ូតូគ្រោះថ្នាក់ចំពោះក្រុមនេះច្រើនណាស់។ គួរត្រូវផ្ដល់មេដាយដល់ស្ត្រីនេះ បើសិនរឿងនេះជាការពិត។ យើងដឹងថា ធ្វើបែបនេះជាទោសឧក្រិដ្ឋ តែក្រុមនេះសាហាវណាស់។ គួរតែបង្កើតច្បាប់ដោយឡែកទៅលើជនបែបនេះ »។

ពាក់ពាន់និងករណីនារីជនជាចិនជិះរថយន្តដេញបំបុកចោរឆក់កាលពីពេលថ្មីៗនេះ មហាជនក៏បានស្នើឲ្យសមត្ថកិច្ចនិងអាជ្ញាគូដោះលែងនារីជនជាតិចិន ព្រោះនាងគ្មានកំហុសទេ ដោយសារតែចោរមកឆក់ទូរស័ព្ទនាងទើបនាងដេញបំបុកបែបនេះ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*