BREAKING NEWS

មហាមិត្តចិនយើងមានមុខទៀតហើយ៖ បង្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្លឹបកំសាន្ដ «ស្កាយឡាញ» ឃាត់មនុស្សបាន៥៣នាក់ ជនជាតិចិន និង…..

Spread the love

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបើកប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្លឹបកំសាន្ដ «ស្កាយឡាញ» ដោយឃាត់ខ្លួនបានជនសង្ស័យ៥៣នាក់ ក្នុងនោះមានខ្មែរ២៤នាក់, ជនជាតិចិន១០នាក់, ឥណ្ឌូនេស៊ី១៧នាក់ និងកូរ៉េ២នាក់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងចាប់តាំងពីម៉ោង០១៖៤៥នាទី រហូតដល់ម៉ោង៥ទាបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិទ្រង់ទ្រាយធំបង្ក្រាបករណីគ្រឿងញៀន ក្នុង​រង្គ​សាល​ស្កាយ​ឡាញ ឃាត់​ខ្លូន​មនុស្ស​៥៣​នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គលិក​បម្រើការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និង​​តុង​ហ្វាង​មិន​ជូ​ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ចំនួន​២​៤​នាក់​ និងដកហូតបាន​ថ្នាំញៀន ខេតា​មីន​ និង​​អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សម្រាប់​លាយ​ជាមួយ​ទឹក​៤ដប​។ ក្រោយពេល​ពេល​ធ្វើតេស្ដ​អ្នក​ទាំង​អស់ ​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​ បាន​ប្រាប់​ថា ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រើ​ប្រាស់​ជាក់​ស្តែង​​តែ​ម្តង ហើយបុរស​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​៥៣​នាក់​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​។

យ៉ាងណាមិញ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងជំនាញគ្រប់ផ្នែក ចុះស្រាវជ្រាវ​បង្ក្រាបដោយសហការ​ជាមួយព្រះរាជអាជ្ញាឲ្យដូចភ្លៀងរលឹម មិនលើកលែងជាដាច់ខាត៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*