BREAKING NEWS

ជួយស៊ែរឲ្យខ្មែរយើងដឹងផង៖ ឈប់ជ្រួលទៀតទៅ បឹងទឹកខៀវដែលចិនបោកយកថ្មហើយល្បីថាស្អាតមានសារធាតុគីមី ងូតហើយ…….

Spread the love

មួយរយះចុងក្រោយនេះបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្អើលនាំគ្នាស៊ែរចែកចាយតៗគ្នាអំពីបឹងទឹកខៀវមួយកន្លែងដែលជាកន្លែងជនជាតិចិនបោកគ្រាប់កាយយករ៉ែនិងថ្មលក់ហើយបន្សល់ទុកតែបឹងដែលមានទឹកខៀវស្រងាត់មើលទៅគួរឲ្យចាប់អារម្មណ៍ចង់ងូតលេងកម្សាន្ត ។

តែអ្វីដែលយើងគិតមិនដល់នោះគឺសុវត្ថិភាពរបស់យើង ព្រោះបឹងនោះគឺជាសំនល់បន្សល់ពីការជីកយករ៉ែនិងថ្មរបស់ជនជាតិចិនហើយសារធាតុគីមីនៅក្នុងបឹងនោះក៏មិនប្រាកដថារលាយអស់ឬយ៉ាងណានោះទេ ។ តែសារពី​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានភូមិចក់ពួក​! សូមបងប្អូនមានក្មេងតូចៗ ដែលចូលចិត្តងូតទឹកលេងនៅបឹងទឹកខៀវ​ ដែលទើបល្បីនោះមានការប្រុងប្រយ័ត្នខ្ពស់​ ដោយសារប៉ុន្មានថ្ងៃនេះមានក្មេង​ ឈឺភ្នែក​ និងឈឺត្រចៀក​ ហើយខ្លះរមាស់ខ្លួន​ មកទទួលសេវានៅមណ្ឌលសុខភាពចក់ពួក​។

បន្ទាប់ពីការពិនិត្យ​ និងសាកសួរអ្នកជំងឺប្រាប់ថា បានងូតទឹកបឹងនោះ​ ២ទៅ៣​ដង​ ខ្លះច្រើនដង​។ ដោយសារបឹងកំណាយភ្នំមួយនេះ មានសមាសធាតុរ៉ែ ជាច្រើនមិនទាន់បន្សាប ដែលធ្វើអោយប៉ះពាល់ដល់ស្បែកជាពិសេសក្មេងតូចៗ ​។ សូមបងប្អូនក្នុងភូមិ​ និងភ្ញៀវមកកំសាន្ត​ ជ្រាបជាព័តមាន​និងមានការប្រុងប្រយ័ត្ន​។ ពីមណ្ឌលសុខភាពចក់ពួកសូមអរគុណ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*