BREAKING NEWS

ទៀតហើយ លោកម៉ៃ សុគន្ធរិះគន់កប់ៗលើបទចម្រៀងដែលលោកខេមរៈសេរីមន្តច្រៀងរួមគ្នាជាមួយតារាថៃ

Spread the love

ថ្មីៗនេះក្រោយពីមានរឿងរ៉ាវឌឺដងរបស់លោកម៉ៃសុគន្ធទៅលើលោកខេមរៈសេរីមន្តមួយដងជាពីរដង បានធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសមួយនេះមិនអាចបន្តទ្រាំនៅស្ងៀមទៀតបាន ក៏បានរៀបចំពាក្យបណ្តឹងដើម្បីធ្វើការតបតទៅតារាកំពូលទើបរូបនោះវិញផងដែរ។

ថ្វីត្បិតតែលោកសេរីមន្តបានបញ្ចេញសាច់ដុំដើម្បីព្រមានលោកម៉ៃសុគន្ធយ៉ាងនេះក្តី ក៏លោកម៉ៃសុគន្ធនៅតែមិនបញ្ឈប់ការបញ្ចើចបញ្ចើរទៅលោកសេរីមន្តដែរ។ ផ្ទុយទៅវិញថ្មីៗនេះស្របពេលដែលលោកសេរីមន្តនិងតារាចម្រៀងថៃលោក tik shiro បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា Sad Man បានធ្វើឲ្យលោកបញ្ចេញវីដេអូប្រតិកម្មភ្លាមៗ ដោយភ្ជាប់ជាមួយ Status ដូច្នេះថា ឆ្ងល់😏 សួរតាមត្រង់ ហេតុអី អត់ព្រមអោយចាស្ទីនកូពី កាន់ឧបករណ៍តន្រ្តីចឹងណ៏ 🎹🎸
រឺមួយគាត់អត់ចេះ រឺគាត់លាក់គំនួច🙊🤣🤣🎸🎸🎸🎼🎼🎤😂🤣🤣🔥🔥ជ្រុលតែសហការណ៍គ្នាហើយ គួរណាស់តែអោយ ប៉ារូលដំបូង ខ្មែរច្រៀងមុន (មូលហេតុព្រោះគាត់ជាម្ចាស់ផ្ទះ ទោះហៅភ្ញៀវទៅ ពិសារបាយ ក៏ទុកកិត្តិយសចាប់ម្ហូបជូនភ្ញៀវមុនដែរ😜😏)

តើក្រោយវីដេអូរបស់លោកម៉ៃសុគន្ធមួយនេះ លោកខេមរៈសេរីមន្តនឹងមានប្រតិកម្មតបវិញយ៉ាងណាទៀត?

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*