BREAKING NEWS

ដំណឹងល្អ៖លោក​ គឹម​ សុខ​ ត្រូវបានដោះលែងហេីយ​ ក្រោយជាប់ពន្ធនាគារជាងមួយឆ្នាំ

Spread the love

ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃស្ថាប័នតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិច។

មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់»។

លោក គឹម សុខ ដែលសាធារណជនមួយចំ​នួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី ៕

ប្រភព៖ Freshnews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*