Spread the love
ភ្នំពេញ៖ ជនបរទេសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះម៉ូតូធំ វាយប្លន់យកអស់ពីខ្លួន និងរបួសធ្ងន់ ខណៈពេលដែលចេញពីដកលុយទូ ATM នៅជាប់វាលព្រះមេន ជិតសារមន្ទីរជាតិ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង០៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៧សីហា ។
ទង្វើនេះពិតជាធ្វើឲ្យសង្គមជាតិយើងអាប់ឳនខ្លាំងណាស់ ជនបរទេសខំយកលុយមកចាយនៅស្រុកយើង និងជួយបង្កើនចំនូលប្រជាពលរដ្ឋ តែបែរជាជនឆ្លៀតឳកាសមួយចំនួនតូចនេះបង្កអសន្តិសុខ និងប្រមាថមើលងាយអ្នកទេសចរបែបនេះទោវីញ។ សូមសមត្ថកិច្ចមេត្តាវែកមុខជនល្មើសទាំងនេះ យកមកផ្តន្ទាទោសផង៕
ប្រភព៖ យូ សារ៉ាវុឌ្ឍន៏
Be the first to comment