BREAKING NEWS

លែងហ៊ានដេញចាប់ចោរហើយ ខ្លាចបង្កហេតុដាក់ចោរធ្ងន់ធ្ងររងទុក្ខដល់ខ្លួន​ឯង

Spread the love

បន្ទាប់ពីមានករណីចរាចររថយន្តបុកជាមួយម៉ូតូ រវាងរថយន្តនារីជនជាតិចិន២នាក់និងអ្នកបើកបុកជាមួយម៉ូតូដែលគេអះអាងថាជាចោរឆក់ទូរស័ព្ទរបស់នារីជនជាតិចិនទាំងពីរនាក់នេះ ធ្វើឲ្យប្រជាពលរដ្ឋងឿងឆ្ងល់ដោយសារតែមិនទៅដាក់ទោសចោរឆក់បែជាមកឃាត់ខ្លួននិងចោទប្រកាន់មកលើម្ចាស់របស់ដែលត្រូវចោរឆក់ទៅវិញ។

ស្របជាមួយគ្នានេះ បើតាមហ្វេសប៊ុករបស់បងប្រុស Pu Lim ដោយគាត់កំពុងតែឈប់រថយន្តចាំស្តុប ក៏ឃើញចោរមួយក្រុមជិះកាន់មុខឡានគាត់ តែគាត់មិនហ៊ានដេញចាប់ចោរទាំងនោះទេ ដោយហេតុថាខ្លាចមានវាសនាដូចនារីចិនម្នាក់នោះ។

រូបភាពចោរឆក់

រូបភាពម្ចាស់ដេញតាម

គាត់បានសរសេរដូច្នេះថា ដោយសារ​នីតិវិធី​របស់​តុលាការ​ទៅ​លើ​ស្ត្រី​ជនជាតិ​ចិន​ដែល​បាន​បើក​បំបុក​ជន​សង្ស័យ​រួច​បង្ក​ឲ្យ​កើត​មាន​ជា​ទោស​ទាន់​ដល់​ខ្លួន​ឯង​ បាន​ធ្វើ​អោយ​រូប​ខ្ញុំ​បាទ​ផ្ទាល់​ត្រូវ​ដើរ​តួ​ជា​មនុស្ស​ចិត្ត​អាក្រក់​ដោយ​ហេតុ​ថា​ឃើញ​ហើយ​ លឺ​ហើយ​ថា​ចោរ​បាន​ឆក់​កាបូប​មនុស្ស​ចាស់​ជិះ​ម៉ូតូ​ពីរ​នាក់​តែ​ខ្ញុំ​បែរ​ជា​មិន​អើពើ​ទាំង​ដែល​ខ្លួន​ឯង​ពិត​ជា​មាន​បំណង​ចង់​ងាក​ក្បាល​ឡាន​បន្តិច​អោយ​វា​ដួល​ហើយ​ចាប់​ចង​ទុក​អោយ​សមត្ថកិច្ច​ តែ​ដោយ​ខ្លាច​ចោរ​ដួល​បាក់​ក​ងាប់​បាត់​ទៅ​ហើយ​ខ្ញុំ​ត្រូវ​ជាប់​ទោស​ទើប​សុខ​ធ្វើ​មិន​ដឹង​មិន​លឺ​ដើម្បី​កុំ​ឲ្យ​មាន​ផល​វិបាក​ដល់​ខ្លួន​ឯង​ ។ សូម​ទោស​ផង​អ៊ុំ​ស្រី​ជួយ​អ្វី​មិន​បាន​ទេ​ ។ បន្តិច​ទៀត​ខ្ញុំ​និង​បន្ថែម​រូប​មុខ​របស់​ជន​សង្ស័យ​ ។

សូមទស្សនាវីដេអូ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*