BREAKING NEWS

ជួយស៊ែរឲ្យសម្តេចឃើញផង៖ ស្ងាត់ៗលោក ជួន សុរាសី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដោះលែង មន្ត្រីនគរបាលម្នាក់បើកបរថយន្ដបុកលើនិស្សិតប្រុសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះវិញហើយ

Spread the love

ភ្នំពេញ៖បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែង ជនត្រូវជាប់ចោទម្នាក់ មានឈ្មោះអ៊ុច ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នគរបាល ពីបទបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើករថយន្តក្រោមស្ថានភាពស្រវឹងជោកជាំ បុកទៅលើជនរងគ្រោះម្នាក់ ជានិស្សិតស្លាប់ភ្លាមៗ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះវិញហើយ ។

ប្រភពបន្តថា លោក ខាំ សុផារី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះអ៊ុច ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នគរបាល បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ដោយអចេតនា យោងតាមមាត្រា៨៥ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយសម្រេចចោទប្រកាន់លើជនត្រូវជាប់ចោទលោក ខាំ សុផារី បានបញ្ជូនសំណុំរឿងទៅឲ្យ ចៅក្រមស៊ើបសួរ ចាត់ការបន្ត ដោយមិនស្នើសុំឲ្យ ចៅក្រមស៊ើបសួរ ឃុំខ្លួនជនត្រូវជាប់ចោទនោះទេ។

គួររំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីពាក់កណ្តាលយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនត្រូវជាប់ចោទ ឈ្មោះអ៊ុច ឆាយ បើកបររថយន្តម៉ាក ម៊ែកសឺដេស ពណ៌ ស្ករ ពាក់ស្លាក នគរបាល ២.៧៧៣០ ក្រោមស្ថានភាពស្រវឹងជោកជាំ ទៅបុកម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF-2984 បណ្តាលឲ្យជនរងគ្រោះឈ្មោះ គួច សុផានិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ២៤B ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*