Spread the love
នៅក្នុងវីដេអូមួយដែលអ្នកទេសចរណ៍អាឡឺម៉ង់បាននិយាយរៀបរាប់ថា នៅពេលដែលគេបានមកដល់ព្រំដែនកម្ពុជាថៃគេមានអារម្មណ៍ថា មិនសូវល្អនិងមិនគួរឲ្យទុកចិត្តទាល់តែសោះ ពោលគឺគេមិនមានចំណាប់អារម្មណ៍ចូលមកទីនេះទេ តែដោយសារតែចង់ដឹងទើបគេសំរេចចិត្តចូលមក។
គេបានបន្តថានៅពេលដែលគេមកដល់បន្ទប់បោះត្រា វីសា គឺមានមន្ត្រីប្រមាណ១០នាក់ធ្វើការនៅក្នុងនោះ ពោលគឺសំរាប់តែបោះត្រាមួយសន្លឹកសោះខ្មែរត្រូវការមន្ត្រីច្រើនដល់ថ្នាក់ហ្នឹង។
សម្រាប់ការវ៉ៃវីសាចូលម្តងគឺត្រូវបង់ឲ្យមន្ត្រីប៉ូលីសទាំងនោះ ៥ដុល្លា ដែលលុយទាំងនោះគឺចូលក្នុងហោប៉ៅខ្លួនឯង។ លោកបន្ថែមថានឹងបន្តដំណើរទៅសៀមរាបទៀត ហើយសង្ឃឹមថានៅសៀមរាបមិនមានរឿងកខ្វក់ដូចនៅព្រំដែនទេ៕
សូមទស្សនាវីដេអូ
Be the first to comment