BREAKING NEWS

តើអាចទៅរួចទេ បើចង់ឲ្យរកយុត្តិធម៌ឲ្យនិស្សិតខ្មែរម្នាក់ដែលស្លាប់ដោយសារអ្នកធំស្រវឹងបើកបុកស្លាប់ បែរជារួចទោសវិញ?

Spread the love

មុននេះបន្តិចតាមប្រភពហ្វេសប៊ុកលោកផែង វណ្ណៈ បានសរសេរថា៖
មហាជនសំណូមពរថ្នាក់ដឹកនាំជួយពិនិត្យករណីចៅក្រមដោះលែងនាយនគរបាល​បុកនិស្សិតស្លាប់

លោក អ៊ុច​ ឆាយ​ នាយនគរបាលជាន់ខ្ពស់នៅ​សាលារាជបណ្ឌិតសភានគរបាលជាតិកម្ពុជា​ ដែលបើកបរទាំងស្រវឹងបុកនិស្សិតម្នាក់ស្លាប់ត្រូវបាន​ តុលាការដោះលែង​ បង្ករអោយមានការរិះគន់ក្រកើក​ Facebook ។​ ហេតុផលដោះលែងត្រូវបានអ្នកមាត់ដាច់បញ្ចេញមតិលើ​ Facebook បញ្ជាក់មូលហេតុ​ថា​ ៖

-​ ចៅក្រមខ្លាចអំណាចនាយនគរបាលជាន់ខ្ពស់​ អ៊ុច​ ឆាយ​
-​ នាយនគរបាលជន់ខ្ពស់ អ៊ុច​ ឆាយ​ មានផ្កាយច្រើន​ និង​ លុយច្រើន​
-​ នាយនគរបាលជាន់ខ្ពស់ មានខ្សែធំអន្តរាគមន៍មកចៅក្រម​
-​ និស្សិតរងគ្រោះស្លាប់​ មិនមែនជាសាច់ញាតិរបស់ចៅក្រម​ ហើយជាកូន​រាស្ត្រក្រីក្រ​ ។
-​ ច្បាប់ខុសឬត្រូវនៅលើមាត់ចៅក្រម​

ដើម្បីយុត្តិធម៌សង្គម​ សូមថ្នាក់ដឹកនាំខាងលើមេត្តាពិ​និត្យករណីដោះលែង​នាយនគរបាលជាន់ខ្ពស់ អ៊ុច​ ឆាយ​ ផង​ ។
ធ្វើដល់នាយករងសាលានគរបាលជាន់ខ្ពស់​ តែខ្លួនឯងមិនគោរពច្បាប់​ តើទៅបង្រៀនសិស្សនគរបាលរបៀបណា​ ?

ប្រភព៖ ផែង វណ្ណៈ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*