BREAKING NEWS

គួរឲ្យសរសើរជនជាតិជប៉ុនណាស់ ទោះប្រទេសខ្លួនកំពុងជួបប្រទះការលំបាកយ៉ាងណា ក៏នៅមិនភ្លេចជួយគេដែរ

Spread the love

អ្នកណាក៏ដឹងដែរថាជប៉ុនជាជនជាតិមួយដែរស្រលាញ់សណ្តាប់ធ្នាប់ វិន័យ និងបរិស្ថាន ហើយទោះទៅដល់ទីណាក៏ជនជាតិមួយនេះធ្វើឲ្យគេដឹងដែរថា ខ្លួនមិនដែលបើកភ្នែកឈរមើលកន្លែងដែលមិនស្អាតដែរ។

ដូចជានៅក្នុងព្រឹត្តិការណ៌ប្រកួតបាល់ទាត់វើលខាប់ដែលទើបតែចប់ថ្មីៗនេះ ក្រោយចប់ការប្រកួតម្តងៗនៅពេលដែលមានវត្តមានអ្នកគាំទ្រជប៉ុន ពួកគេតែងតែជួយសំអាតកន្លែងទស្សនា ដែលធ្វើឲ្យមនុស្សជាច្រើនសរសើរដល់សកម្មភាពមួយនេះ។

រូបភាពជនជាតិជប៉ុនដើររើសសំរាមក្រោយចាញ់ការប្រកួត

ជនជាតិជប៉ុនភាគច្រើនពេលដែលមកទេសចរនៅខ្មែរម្តងៗ ភាគច្រើនតែងតែជួយសំអាតបរិស្ថាន ដោយមិនខ្វល់ពីភ្នែកមហាជនអ្វីឡើយ។ ហើយនៅក្នុងវីដេអូមួយនេះ មាននារីជនជាតិជប៉ុនដ៏ស្រស់ស្អាតបានស្ម័គ្រចិត្តដើរប្រមូលសំរាមតែម្នាក់ឯង មើលទៅគួរឲ្យសរសើរ និងមានអារម្មណ៍អៀនខ្មាសសំរាប់ជនជាតិខ្មែរមួយចំនួនដែលចោលសំរាមពាសវាលពាសកាល។

បើតាមវីដេអូមួយ បានបង្ហោះសរសេរថា ព្រឹកមិញថតបានជនជាតិ ជប៉ុន ស្រីស្អាតម្នាក់ ដើររើសសំរាមតាមផ្លូវពីមុខសណ្ឋាគា សុខា រហូតដល់ដំណាក់ស្តេច តែចំឡែកខ្មែរយើងអង្គុយសើច ហើយថែមទាំងនិយាយចំអកលែងសើចទៅវិញ គួរឲខ្មាស់គេណាស់, ឱខ្មែរអឺយថ្ងៃណាទើបបានមានចរិកដ៏ល្អដូចគេចឹង

ដូច្នេះសូមឲ្យបងប្អូនជនរួមជាតិខ្មែរគប្បីចេះស្រលាញ់ផ្ទះសម្បែងខ្លួនឯងផង បើទោះបីជាយើងមិនបានជួយសំអាត ក៏មិនគួរបំផ្លាញបរិស្ថានដែរ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*