BREAKING NEWS

សូមប្រយ័ត្ន ជញ្ជាំងរបាំងថ្មដែលកំពុងតែអាចបាក់ផ្លូវជាតិលេខ៥៥ពីទីរួមខេត្តពោធិសាត់ទៅច្រកព្រំដែន

Spread the love

ផ្លូវជាតិលេខ៥៥ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ទៅកាន់ខេត្តត្រាត ប្រទេសថៃ សាងសង់ឡើងដោយឆ្លងកាត់ភ្នំយ៉ាងខ្ពស់ សាងសង់សម្រេចបានប្រមាណ ៨៥ភាគរយហើយ។

ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ដែលធ្លាប់ជួបការលំបាកក្នុងការធ្វើដំណើរនោះ បានសម្តែងការរីករាយ និងសាទរខ្លាំងចំពោះសមិទ្ធផលផ្លូវខ្សែនេះ ព្រោះបានជួយធ្វើឲ្យការរស់នៅ និងជីវភាពរបស់ពួកគាត់កាន់តែប្រសើរ។

យ៉ាងណា​ផ្លូវ​នេះ​ មាន​កន្លែង​ខ្លះ មិន​ទាន់​បាន​ដាក់​ស្លាកសញ្ញា លាបគំនូស​ផ្លូវ និង ​ដាក់​បង្គោល​សុវត្ថិភាព ចប់​សព្វ​គ្រប់​នៅ​ឡើយ ជាក់ស្តែងតាមហ្វេសប៊ុករបស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនោះ បានថតរូបភាពដែលស្ថានភាពកំពុងជួបប្រទះបញ្ហាខ្លះ ហើយលោកបានសរសេរថា៖

នេះជាផ្លូវពីទីរួមខេត្តពោធិសាត់ទៅច្រកព្រំដែនខ្មែរថៃគឺច្រកថ្មដា សាងសង់ដោយក្រុមហ៊ុនចិន។ធ្វើហើយមិនទាន់សម្ភោធដាក់អោយប្រើប្រាស់ផងទេ។ គំនរថ្មដែលវាចាក់បាំងជញ្ជាំងខាងថ្នល់នោះវាទើបតែដឹកយកមកចាក់ពេលភ្លៀងនេះទេ ព្រោះជញ្ជាំងហ្នុងវាប្រេះៗច្រើនកន្លែងណាស់ រកកលរំលំមកលើផ្លូវ ហើយសកម្មភាពចិនកំពុងបុកជញ្ជាំងភ្នំនោះ គឺដើម្បីបង្ហូរទឹកចេញ។ មើលហើយគិតដោយខ្លួនអ្នកចុះ។ ថតម្សិលមិញ ថ្ងៃ១៧ខែ៨ ឆ្នាំ២០១៨។

សូមទស្សនាវីដេអូ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*