BREAKING NEWS

អុញនោះខ្លាំងបាត់ ជនជាតិចិន២នាក់បែកគំនិតជិះម៉ូតូឆក់កាបូបលុយពីស្រ្តីខ្មែរ

Spread the love

សៀមរាប៖ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសូទ្រនិគម នឹងប៉ុស្តិ៍របាលចាប់ខ្លួន​ ពិបទធ្វើសកម្មភាពឆក់កាបូបលុយពីស្រ្តីខ្មែរម្នាក់នៅចំណុចឃុំកៀនសង្កែ ស្រុកសូទ្រនិគម ។

ជនសង្ស័យមកស្រុកខ្មែរ មិនដឹងធ្វើការងារឬក៏ចាញ់ល្បែងអស់លុយពីខ្លួន បានជាបែកគំនិតជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយដូច្នេះ។

ជនរងគ្រោះឈ្មោះ យឹម ចន្ថា ហៅស្រី ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរលក់ត្រី។ ចំណែកជនសង្ស័យសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណត្រូវបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចធ្វើកំណត់ហេតុបញ្ជួនជនសង្ស័យទាំង២នាក់ទៅជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការតាមនីតិវិធីផ្លូវច្បាប់បន្ត៕

ប្រភព៖ TVFB

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*