BREAKING NEWS

ដំណឹងល្អជួយស៊ែរឲ្យបងប្អូនខ្មែរដឹងផង៖ បងប្អូនដែលមានសាច់ញាតិ្តគ-ថ្លង់ ពីកំណើតនិងបាត់បង់សំលេង សូមទៅចុះឈ្មោះព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

Spread the love

ភ្នំពេញ៖ នេះគឺជាដំណឹងល្អមែនទែនដែលបងប្អូនប្រជាជនខ្មែរមួយចំនួនកំពុងទន្ទឹងរងចាំ ។ កាលពីថ្ងៃទី18 ខែ សីហា ឆ្នាំ 2018នេះ មន្ទីរពេទ្យព្រះអង្គឌួង បានចេញសេចក្តីជូនដំណឹងមួយឲ្យសារធាណជននិងប្រជាពលរដ្ឋទូរទាំងប្រទេសកម្ពុជាដឹងថា មន្ទីរពេទ្យព្រះអង្គឌួង មានទទួលពិនិត្យ និងព្យាបាលជំងឺ គ-ថ្លង់ (ពីកំណើត)និងបាត់បង់សំលេង ស្តាប់មិនឮ (ត្រចៀកធ្ងន់) ដែលមានវ័យចាប់ពី2ឆ្នាំឡើងទៅ ។

ការព្យាបាលជំងឺទាំងនេះក្រោមថ្វីដៃក្រុម វេជ្ជបណ្ឌិត ឯកទេស គ-ថ្លង់ មកពីប្រទេសកូរ៉េ ។ សម្រាប់ការចុះឈ្មោះពិនិត្យគឺប្រព្រឹត្តិទៅនៅថ្ងៃទី 23 ដល់ ថ្ងៃទី24 ខែសីហា ឆ្នាំ2018 ចាប់ពីម៉ោង 8.30នាទីព្រឹក ដល់ម៉ោង 11.00នាទីព្រឹក ។

បងប្អូនដែលមានបំណងនិងចាប់អារម្មណ៍ចង់មកព្យាបាលជំងឺខាងលើអាចទំនាក់ទំនងមកលោកសាស្រ្តាចារ្យ ជំនួយ ស្រី វណ្ណថន តាមរយៈលេខទូរស័ព្ទ 012 772 548 ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*