BREAKING NEWS

ហួសចិត្តណាសណាស់ ពេលឃើញវីដេអូនិស្សិតវិស្វករម្នាក់លួចយកលុយម្ចាស់គេនៅនឹងមុខតែម្តង

Spread the love

-រឿចៃដន្យមួយ៖ ម៉ោងប្រហែលជា៣កន្លះ រសៀស ខ្ញុំពីរនាក់ Bro Dara Khemerak តែពីរនាក់ក៏ចូលទៅផឹកកាហ្វេនៅ ហាង Amazon សាខាផ្សាដីហុយ។ ខ្ញុំដាក់កាបូបលុយនៅលើតុ ហើយអង្គុយផឹកកាហ្វេបណ្ដើរ ជជែកគ្នាលេងបណ្ដើរ លេងហ្គេមទូរស័ព្ទពេញនិយមបណ្ដើរ នៅក្បែរនោះមាន ប្អូនប្រុសម្នាក់ទំនងជានិស្សិត ផ្នែក Architect កំពុងតែគូប្លង់យ៉ាងតឹងតែងបណ្ដើរ។ ដោយរងាពេកព្រោះម៉ាស៊ីនត្រជាក់នៅពីរលើក្បាល ពួកខ្ញុំ ពីរនាក់ ក៏រំកិលមក ២ កៅអី ពីប្អូនប្រុសនោះ។ ម៉ោងប្រហែលជា៥ ប្អូនប្រុសម្នាក់នោះក៏រៀបចំសំភារៈដ៏តិចតួចរបស់គាត់ដាក់ចូលការបូបស្ពាយគាត់យ៉ាងយូរ ទៀតគាត់សំរេចចិត្តដើរចេញទៅ។ ប្រហែម៉ោងជាង៥ បុគ្គលិកហាងក៏យកកាបូបលុយរបស់ខ្ញុំមកឲ្យខ្ញុំ…

-ឆែកកាម៉េរាសុវត្ថិភាព៖ ម៉ោងជិត៥រសៀល ប្អូនប្រុសម្នាក់នោះដែលអង្គុយជិតខ្ញុំកំពុងរៀបចំសំភារៈគាត់បណ្ដើរ លួចក្រលេកមើលមកខ្ញុំ យ៉ាងតានតឹងបណ្ដើរ ស្របពេលនោះខ្ញុំកំពុងតែឈ្ងោកមុខមើលទូរស័ព្ទទាំងពីរនាក់។ ប្អូនប្រុសម្នាក់នោះក៏ដកយកលុយពីរក្នុងកាបូបលុយខ្ញុំ ដែលគាត់បានយកលួចយកទៅដាក់ក្នុងកាបូបស្ពាយរបស់គាត់តាំងពីខ្ញុំរំកិលកន្លែងចេញពីរគាត់។ គាត់ដកយក១០០ដុល្លារ ប៉ុន្ដែប្រហែលជាគាត់អាណិតខ្ញុំខ្លះហើយទើបគាត់ដាក់លុយចូលទៅក្នុងកាបូបលុយខ្ញុំវិញ២០ដុល្លារ ហើយគាត់ក៏ដើរសំដៅទៅ កន្លែង Order ហើយហុយកាបូបរបស់ខ្ញុំទៅឲ្យបុគ្គលិកហាង ហើយប្រាប់ថាមានគេភ្លេចនៅក្បែរតុគាត់ ទើបគាត់ដែលចេញយ៉ាងលឿនឲ្យផុតហាង។ មួយស្ទុះក្រោយមក បុគ្គលិកហាងក៏យកកាបូបឲ្យខ្ញុំ ព្រោះគាត់ឃើញរូបថតខ្ញុំនៅក្នុងការបូប។

-ចុងក្រោយខ្ញុំសូមជូនពិរប្អូនប្រុសដែលបានយកកាបូបខ្ញុំទៅ សូមឲ្យប្អូនរៀនឲ្យបានពូកែជាងនេះ ព្រមទាំងមានការងារល្អជាងនេះដើម្បី ឲ្យប្អូនមាន មនសិកា សុចរិតភាព និងគុណធម៌ ព្រោះកុំឲ្យផ្លាកឈ្មោះសាលាដែលប្រឹងបណ្តុះបណ្ដាលប្អូនភច្រើនជាង១០ឆ្នាំ នៅតែមិនអាចដុសខាត់ភាពល្ញង់ខ្លៅរបស់ប្អូនបាន។

ប្រភព៖ SarakHo

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*