BREAKING NEWS

អភិបាលក្រុង-ខេត្តព្រះសីហនុ គេងលង់លក់ហើយដឹងបានជាសំរាមពាសពេញតំបន់ទេសចរណ៍

Spread the love

ភ្នំពេញ៖ ខេត្តព្រះសីហនុ គឺខេត្តមួយមានតំបន់ទេសចរណ៍ ជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តជារៀងរាល់ថ្ងៃ ប៉ុន្តែបច្ចុប្បន្នខេត្តព្រះសីហនុ បានក្លាយទៅជាកន្លែងគ្មាន សណ្ដាប់ធ្នាប់ គ្មានអនាម័យ និងគ្មានបរិស្ថានល្អ ទៅវិញ ។

ទន្ទឹមគ្នានេះ យើងទទួលស្គាល់ និងគាំទ្រថា ខេត្តព្រះសីហនុ ពិតមានការអភិវឌ្ឍ មានអគារខ្ពស់ៗ សណ្ឋាគារកំពុងតែសាងសង់ គួរឲ្យសរសើរ និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ។

ប៉ុន្តែជាក់ស្ដែងក្រុង និងខេត្តព្រះសីហនុ ហាក់បីដូចជាខ្វះការយកចិត្តទុកដាក់ ទៅលើការថែរក្សា បរិស្ថាន ផ្លូវថ្នល់ ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ទើរតែខូចខាតទៅវិញអស់ហើយ ទាំអស់នេះ ដែលជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តព្រះសីហនុ មានការរអ៊ូរទាំ និងថ្នាំងថ្នាក់ចិត្ត ៕


ប្រភពអត្ថបទ៖ DAP-news

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*