BREAKING NEWS

ស៊ែរឲ្យប៉ូលីសស្រុកខ្មែរដឹងផង៖ ដល់ថ្នាក់ជនបរទេសស្នើរឲ្យអាជ្ញាធរលុបបំបាត់គ្រឿងញៀននិងដាក់ទោសម្ចាស់ក្លឹបដែល…

Spread the love

បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលពី​​​​​​​​​​​​នារិវ័​​​​​​​​​​​​​​​​​​​យក្មេងអាយុ១៧ឆ្នាំគាំង​​​​​​​​​​​បេះដូ​​​​​​​​​​ងស្លាប់​​​​​​​​​ក្នុងក្លឹប​​​​​​​​​​​​​​​​កាលពីវេលា​​​​​​​​​​​​​​​​​​​​​​​​​ទៀបភ្លឺ ឈានចូលថ្ងៃ​​​​​​​​​​ទី១៦ ខែសី​​​​​​​​​​ហា ឆ្នាំ២០១៨ ​​​​​​​​​​​​​​​​​​នៅចំណុចក្លឹប​​​​​​​​​កម្សាន្តមួយ​​​​​​​​​​កន្លែង ​​​​​​​​​​​ក្នុងកាស៊ីណូក្រុ​​​​​​​​ងប៉ោយ​​​​​​​​​​ប៉ែ​​​​​​​​​​​​​​​​​​​​​​តកន្លងទៅថ្មីៗនេះ ។ ស្រាប់តែនៅថ្ងៃនេះគេឃើញជនបរទេសដែលនិយាយភាសាខ្មែរបានច្បាស់គួរសម្យម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ Uriah Lyford បានចេញវីដេអូខ្លីបនិងសរសេរសារបង្ហោះនៅគណនីហ្វេសប៊ុករបស់លោកដោយស្នើរឲ្យអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យលុបបំបាត់គ្រឿងញៀននិងដាក់ទោសម្ចាស់ក្លឹបកម្សាន្តឲ្យស័ក្តិសមចំពោះមុខច្បាប់ ។

ដោយលោកបានសរសេរជាភាសាខ្មែរថា«ខ្ញុំសូមចូលរួមគាំទ្រការផ្ដាច់គ្រឿងញៀនទាំងអស់នៅស្រុកខ្មែរ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំនៅប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យសូមជួយដាក់ទោសម្ចាស់ក្លឹប ឲ្យសក្ក័សមចំពោះមុខច្បាប់ សូមអរគុណ »។ ហើយជនបរទេសរូបនេះក៏បានសរសេរបន្តជាភាសារអង់គ្លេសផងដែរ«A 17 year old girl died last week from a drug overdose in a nearby club. I’m grateful to our leaders and police here who are qq hard to try and stop things like this from happening in qqqqqqqqqthe future. Please pray that God would stop the drug trade in Cambodia»។

ចំពោះការចេញមុខអំពាវនាវគាំទ្រនិងស្នើឲ្យអាជ្ញាធរស្រុកខ្មែរលុបបំបាត់គ្រឿងញៀននៅពេលនេះគឺគេឃើញមានរូបលោក Uriah Lyford តែម្នាក់គត់ដែលហ៊ានចេញមុខស្នើឲ្យអាជ្ញាធរធ្វើបែបនេះ ។

ខាងក្រោមនេះជារឿង នារីវ័យក្មេងស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនលើសកម្រិតនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេ​ងម្នាក់ បាន​​​​ចូលក្លឹបផឹក​​​​​​​​​ស៊ីរាំលេងជា​​​​​​​​​​​​​​មួយមិត្ត​​​​​​​​​​​​ភក្តិ លុះស​​​​​​​​​​​ង្ស័យ​​​​​​​​​​​​​​​​​​​​ប្រើថ្នាំគ្រ​​​​​​​​​​​​​​​​​​​​​​វីលើសកម្រិត ក៏បណ្តាលឱ្យកើ​​​​​​​​​តមានអា​​​​​​​​​ការៈគាំង​​​​​​​​​​បេះដូងស្លា​​​​​​​​​​ប់នៅក្នុ​​​​​​​​​​​​​​​​​ងក្លឹបយ៉ាងអា​​​​​​​​​​ណោចអាធ័ម​​​​​​​​​​ បើទោះជា​​​​​​​​​​​​​​​​​​​​​​មិត្តភក្តិមិនអស់ចិត្ត ព្យាយាមដឹ​​​​​​​​​​កបញ្ជូន​​​​​​​​​ទៅមន្ទី​​​​​​​​​រពេទ្យ​​​​​​​​​​​​​​​​​​សង្គ្រោះ ក៏មិ​​​​​​​​​​​នអាចជួ​​​​​​​​​យបា​​​​​​​​​​​​ន ពោល​​​​​​​​​​គឺហួសពេ​​​​​​​​​​លទៅ​​​​​​​​​​​​​​​​​​​​​ហើយ។

ហេតុការណ៍នារិវ័​​​​​​​​​​​​​​​​​​​យក្មេងគាំង​​​​​​​​​​​បេះដូ​​​​​​​​​​ងស្លាប់​​​​​​​​​ក្នុងក្លឹប​​​​​​​​​​​​​​​​នេះ បានកើតមាន​​​​​​​​​ការភ្ញាក់ផ្អើល​​​​​​​​​​​​ឡើង កាលពីវេលា​​​​​​​​​​​​​​​​​​​​​​​​​ទៀបភ្លឺ ឈានចូលថ្ងៃ​​​​​​​​​​ទី១៦ ខែសី​​​​​​​​​​ហា ឆ្នាំ២០១៨ ​​​​​​​​​​​​​​​​​​នៅចំណុចក្លឹប​​​​​​​​​កម្សាន្តមួយ​​​​​​​​​​កន្លែង ​​​​​​​​​​​ក្នុងកាស៊ីណូក្រុ​​​​​​​​ងប៉ោយ​​​​​​​​​​ប៉ែ​​​​​​​​​​​​​​​​​​​​​​ត។នារីរងគ្រោះដែ​លគាំង​បេះដូងស្លា​​​​​​​​​​​​​​​​ប់ មានឈ្មោះធី ​​​​​​​​​​ណារិន អាយុ​​​​​​​​​​​​​​​​១៧ឆ្នាំ មានលំនៅ​​​​​​​​​ក្នុងភូមិបា​​​​​​​​​​លលេយ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១ សង្កាត់ប៉ោយប៉ែ​​​​​​​​​​ត ក្រុ​​​​​ងប៉ោយប៉ែត។

តាមប្រភពពីក្រុ​មគ្រូពេទ្យ​នៃមន្ទីរពេទ្យបង្អែ​​​​​​​​​កក្រុងប៉ោយ​​​​​​​​​​ប៉ែត បានឱ្យដឹ​​​​​​​​​​ងថា នៅមុនពេ​​​​​​​​​​​​លកើ​​​​​​​​​​​​​​​​​​​​​​​​​​​​​តហេតុ កាលពី​​​​​​​​​​យប់ថ្ងៃទី១​​​​​​​​​​៥ ខែសីហា ឆ្នាំ​​​​​​​​​​​២០១៨ ​​​​​​​​​​នារីរងគ្រោះ រួម​​​​​​​​​​​​​​​​​​​ជាមួយមិត្តភក្តិ​​​​​​​​​​ប៉ុន្មាននាក់ទៀ​​​​​​​​​​​ត បាននាំគ្នា​​​​​​​​​​ចូលក្លឹបរា​​​​​​​​​​​​​​​​​​​​​​​​​​​ត្រីមួយកន្លែងនៅក្នុងកាស៊ីណូ ដើ​​​​​​​​​​ម្បីផឹក​​​​​​​​​​ស៊ី និង​​​​​​​​​រាំលេងកម្សា​​​​​​​​​​​ន្ត សប្បាយ។ ​​​​​​លុះក្រោយម​​​​​ក ទំនងជា​​​​​​​​​​​នារីរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​និងមិត្តភក្តិចង់បង្កើន​​​​​​​​​​ការសប្បាយ​​​​​​​​​ឱ្យខ្លាំងឡើ​​​​​​​​​​ងថែមទៀ​​​​​​​​​​​​​​​​​​​​​​ត ទើបនាំគ្នា​​​​​​​​​ប្រើថ្នាំគ្រវី​​​​​​​​​​​​​​​​ (ខេ) ស្រាប់តែ​​​​​​​​​​អកុសល នារី​​​​​​​​​​​​រងគ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រើលើ​​​​​​​​​​​សកម្រិត ​​​​​​​​​ក៏បណ្តាលឱ្យកើ​​​​​​​​​​តមានអា​​​​​​​​​​ការៈគាំងបេះ​​​​​​​​​​ដូងស្លាប់នៅ​​​​​​​​​​នឹងកន្លែង​​​​​​​​​​​​​​​​​ ក្នុងក្លឹបកំសាន្ត​​​​​​​​​នោះតែម្ត​​​​​​​​​​​​​​​​​​​​​​​​ង វេលាទៀបភ្លឺ ​​​​​​​​​ឈានចូលថ្ងៃទី១​​​​​​​​​​៦ ខែសីហា​​​​​​​​​ ឆ្នាំ២០១​​​​​​​​​​​៨។ ​​​​​​

ប៉ុន្តែដោ​យសារតែមិត្តភក្តិនារីរង​​​​​​​​​​គ្រោះមិនអស់ចិ​​​​​​​​​​​​​ត្ត ក៏ព្យាយា​​​​​​​​​​​​​​​​​មដឹកសពនា​​​​​​​​​​​រីរងគ្រោះ​​​​​​​​​​​​​​​​​​ទៅសង្គ្រោះ​​​​​​​​​​នៅមន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​រពេទ្យបង្អែកក្រុងប៉ោ​​​​​​​​​យប៉ែតទៀ​​​​​​​​​ត តែអ​​​​​​​​​​កុសលពេលដឹ​​​​​​​​​កមកដល់​​​​​​​​​​ក្រុមគ្រូ​​​​​​​​​​ពេទ្យជំ​​​​​​​​​​នាញពិនិ​​​​​​​​​​​ត្យរួច បានប​​​​​​​​​​​​ញ្ជាក់ថា​​​​​​​​​​​​​​​​​​​​ នារីរងគ្រោះបានស្លាប់ ​​​​​​​​​​តាំងពីមុន​​​​​​​​​បញ្ជូនម​​​​​​​​កដល់​​​​​​​​​មន្ទីរពេ​​​​​​​ទ្យម៉្លេះ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*