BREAKING NEWS

ដឹងតែមិនរស់ទេជាតិនេះខ្មែរយើង បើសូម្បីតែឱសថប្រើរាល់ថ្ងៃផុតសុពលភាពក៏គេកែឲ្យនៅមានសុពលភាពដែរអីចឹង

Spread the love

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានថា នាថ្ងៃទី១៦ ខែសីហា កន្លងទៅកម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយសមត្ថកិច្ចជំនាញចម្រុះ និងកម្លាំងមូលដ្ឋាន បានចុះបង្រ្កាបទីតាំងនាំចូលនិងចែកចាយឱសថឈ្មោះ រស្មី សួគ៌ ដែលមានទីតាំងនៅផ្ទះលេខ ២១៧ ផ្លូវលេខ ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានតំណាងក្រុមហ៊ុនឈ្មោះ ហោ ឈុន ជនជាតិខ្មែរ បានកំពុងលួចចែកចាយផលិតផលឱសថដែលមិនអនុលោមតាមច្បាប់ និងវេចខ្ចប់ឱសថក្លែងក្លាយនិងកែរសុពលភាពឱសថ ។

នៅក្នុងប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយនេះគឺមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយបានត្រួតពិនិត្យឃើញថាមានឱសថ(ថ្នាំ)ចំនួន២៣មុខ សរុប 500កេស និងឱសថផុតសុពលភាពចំនួន១២មុខចំនួន២០កេស ។

ក្រោយពីពិនិត្យរួចមក គណៈគម្មាធិការចម្រុះបានសន្និដ្ឋានបឋមថាមានបទល្មើសដូចជា៖
១ សង្ស័យជាទីតាំងវេចខ្ចប់ឱសថក្លែងក្លាយនិងកែរសុពលភាពឱសថ
២ រក្សាទុកនិងចែកចាយផលិតផលឱសថក្លែងក្លាយ និងផុតសុពលភាព
៣ គ្មានលិខិតអនុញ្ញាតិឲ្យចែកចាយឱសថ
៤ ដំណើរការក្រុមហ៊ុនដោយមិនអនុលោមតាមច្បាប់ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*