BREAKING NEWS

ជួយស៊ែរផង ក្រុមហ៊ុនរិទ្ធិមុន្នីគ្មានទំនួលខុសត្រូវសោះ បេក្ខជនត្រូវធ្វើដំណើរទៅប្រលងបាក់ឌុបថ្ងៃស្អែកតែពន្យារពេលគ្នាស្ទើរតែទៅប្រលងមិនទាន់

Spread the love

សំរាប់ថ្ងៃចន្ទទី២០ សីហា ២០១៨នេះគឺជាថ្ងៃដែលសិស្សានុសិស្សត្រូវប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រប់បេក្ខជនប្រលងត្រូវត្រៀមខ្លួនសំរាប់ថ្ងៃនោះ មិនថាមេរៀន កំលាំងចិត្ត និងសុខភាពជាដើម។

ប៉ុន្តែក៏មានរឿងខ្លះកើតឡើងចំពោះបេក្ខជនមួយចំនួនដែរ បើតាមប្រភពហ្វេសប៊ុក Je Cica គាត់បានជួបរឿងហួសចិត្តមួយលើប្អូនស្រីគាត់ជិតដល់ថ្ងៃប្រលងផង ដែលគាត់បានសរសេរថា

ផ្ញើជូនក្រហ៊ុនឡានក្រុង​ រិទ្ធមុនី​ ផ្សារនាគមាស​😡 ទិញសំបុត្រតំលៃ 40000៛​ ចេញម៉ោង​ 10:30pm ទៅបាត់ដំបង(ញុំសួរបញ្ជាក់បងឡានទៅបាត់ដំបងមែនអត់😡អ្នកលក់ថា​ បាទ😡)ចេញពីបេនផ្សារដើមគរ​ ទៅឈប់នៅបេនមួយទៀត​ ដល់ម៉ោង​1:20am😡 ចេញពីបេននឹងទៅទៀតដល់ស្ពានព្រែកក្ដាម​ឈប់ដូរប្រេងដល់ម៉ោង3:28am ហើយតៃកុងឡានបែរនិយាយថា​ ឡានត្រូវទៅសៀមរាម​សិនបានចេញទៅបាត់បំបងវិញ😡 😡😡ប្អូនខ្ញុំប្រញ៉ាប់ទៅប្រលងថ្ងៃស្អែកនៀក​តើទៅទាន់ដែរ😭 ហើយបើគ្នាទំនេះក៏គេមិនជិះឡានពេលយប់ទៅនាំអត់ងងុយដែរ😡 បើគ្មានទំនួលខុសត្រូវចឹងបោកយកលុយ​នឹងពេលវេលាមានតំលៃបស់គេចឹង​ អ្នកឯង​ជាសត្វ​ ឬក៏ជាមនុស្ស​ 😡( ក្ដៅចិត្តចុយម្រាយហាស😡)​

ប្អូនខ្ញុំទៅប្រលងមិនទាន់ទេថ្ងៃស្អែកនេះដោយសារតែ​ ក្រុមហ៊ុនចង្រៃហ្នឹង😡😭

ជួយ​ ស៊ែរម្នាក់មួយម៉ោ😔

យើងឃើញថានៅតែមានក្រុមហ៊ុនខ្លះដែលខ្វះទំនួលខុសត្រូវ ដោយសារតែមើលឃើញផងប្រយោជន៍ពេក។ ដូច្នេះសូមឲ្យក្រុមហ៊ុនទាំងអស់ មេត្តាធ្វើការពេញដោយការទទួលខុសត្រូវផង ព្រោះអីក្រុមហ៊ុនត្រូវការឲ្យអតិថិជនមានទំនុកចិត្ត ដើម្បីអាចបំរើសេវាកម្មបានយូរអង្វែងតទៅមុខទៀត៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*