BREAKING NEWS

លោក Najib Razak នាយករដ្ឋមន្រ្តីម៉ាឡេសុីត្រូវតុលាការសំរេចឲ្យជាប់ទោសមួយជីវិតក្រោមរូបភាពអំពើពុករលួយ

Spread the love

ផែនដីមិនរាបស្មើ(ម្តងគេ ម្ដងយើង)
———–
លោក Najib Razak កាលនៅមានអំណាច មាត់ Najib Razak ជាច្បាប់ ។ អ្វីដែល Najib Razak និយាយត្រូវអាម៉ីអាថោងលើកតម្កើងដូចជាបញ្ជាអទិទេព ។ អាមាត្យហែហមទោះបីភាសា Najib Razak ប្រើភាសាតបទៅអ្នកប្រឆាំងនឹងគាត់ ជាភាសាអសុរោះ ក៏អាម៉ីអាថោងនិយាយថា ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតដែរ ។

នៅពេល Najib Razak អស់អំណាចអាម៉ីអាថោងរត់ចោលNajib Razak អស់ នៅសល់តែ Najib Razak បុរសខ្លាំងត្រូវប្រឈមនឹងគុកច្រវាក់ ។

Najib Razak នេះជារឿងធម្មតាទេ កងត្រាចកងធ្នង់ គ្មានអ្វីស្ថិតស្ថេរឡើយ ។ Najib Razak ឯងនៅពេលមានអំណាចធ្វើបាបបក្សប្រឆាំងខ្លាំងណាស់ ចោទមេបក្សប្រឆាំងចាប់គេដាក់គុកដោយគ្មានទោសកំហុស រារាំងគេមិនឱ្យប្រកួតជាមួយខ្លួន ដោយយកលេសគ្រប់បែបយ៉ាង ដើម្បីបិទបាំងភាពកំសាក ភាពអាម៉ាស់ ។ Najib Razak ឯងសុខចិត្តឱ្យគេហៅថាអ្នកនយោបាយកំសាកញី ឱ្យតែបានរារាំងគូប្រជែង ។

ពេលនេះ គេចាប់ Najib Razak ឯង ទើបសម្លាញ់ឯងចេះលាន់មាត់ថា” I never thought​ I’d see the day ” “ខ្ញុំមិនដែលគិតថាខ្ញុំនឹងឃើញថ្ងៃនេះទេ ” Najib Razak ឯង មានប្រាក់ខែជាងមួយពាន់ដុល្លារសោះតើហេតុអ្វីបានជា Najib Razak ឯង មានប្រាក់រាប់រយពាន់លានដុល្លារយ៉ាងនេះ ?

គួរបញ្ជាក់ថាលោក Najib Razakជានាយករដ្ឋមន្ត្រីម៉ាឡេសុីដែលត្រូវបានគេរកឃើញថាបានប្រព្រឹត្តអំពើពុករលួយក្នុងទឹកប្រាក់រាប់ពាន់លានដុល្លា៕

ប្រភព៖ Cheetah Max Speed

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*