BREAKING NEWS

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងថាមានអ្នកលួចកាត់តសំលេង ថាលោកចង់ធ្វើសង្គ្រាមជាមួយអាមេរិក

Spread the love

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ លោក ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កង​យោធពល​ខេ​មេរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​បដិសេធ​ជុំវិញ វី​ដេ​អូ​ខ្លី ដែល​ថា​លោក ត្រៀម​ធ្វើសង្គ្រាម​ជាមួយ​អា​មេ​រិច ដោយ​លោក បាន​ចាត់​ទុក​ថា នោះ​ជា​ការ​លួច​កាត់ត​សំឡេង នេះ​បើ​តាម​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា អា​មេ​រិ​កអួត​ខ្លួនឯង​ថា​ជា​បិតា​ប្រជាធិបតេយ្យ ប៉ុន្ដែ​បែរជា​មក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​វិញ ហើយ​គ្មាន​អំណះអំណាង​អ្វី​មក​ដាក់​ទណ្ឌកម្ម​លើ​រូប​លោក​ទេ ។

លោក​បញ្ជាក់​ថា ៖ «​អា​មេ​រិ​កអាង​តែ​ខ្លួន​ធំ​មើល​មក​គេ​អ្នកតូច​ខុស​រហូត តិច​អ្នក​នេះ​ខុស តិច​អ្នក​នោះ​ខុស ហើយ​វី​ដេ​អូ​ហ្នឹង​គឺ​មាន​គេ​លួច​កាត់ត​បន្ថែម​ទេ វា​មិនមែន​ជា​ពាក្យពិត​របស់ខ្ញុំ​ទេ ។ ខ្ញុំ​គ្មាន​គំនិត​ឯណា​ទៅ​វ៉ៃ​អា​មេ​រិ​ក​នោះ​កម្ពុជា​យើង​ណា​អាច​ទៅ​វ៉ៃ​អា​មេ​រិ​កកើត ? តែ​ខ្ញុំ​ចង់​វ៉ៃ​ជនខិលខូច​ទាំងឡាយ​ណា​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បំផ្លាញ​សុខ​សន្ដិភាព​» ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*