BREAKING NEWS

ពិតមែនអត់ ឯកឧត្តមជួនសុវណ្ណមានប្រសាសន៍ថានឹងជូន១០០ដុល្លាសំរាប់អ្នកដែលជួយចាប់ចោរ ហើយធានាជួសជុលរថយន្ត និងម៉ូតូទៀតបើរងការខូចខាត

Spread the love

បន្ទាប់ពីមានករណីចាប់ខ្លួនស្រ្តីជនជាតិចិនដែលដេញបុកចោរឆក់ម្នាក់ឲ្យស្លាប់ប៉ុន្មានថ្ងៃមុនមក ធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃចំពោះចំណាត់ការតុលាការក្នុងរឿងនេះ។ ការដាក់ទោសស្រ្តីជនជាតិចិននោះធ្វើឲ្យមហាជនខ្លាចរអានៅក្នុងការជួយឈឺឆ្អាលបញ្ហាសង្គមមួយនេះទៀត​ ដូចគ្នានេះដែរ សូម្បីតែបុរសម្នាក់ដែលប្រទះឃើញចោរជិះកាត់នៅហ្នឹងមុខកាលពីប៉ុន្មានថ្ងៃមុន ក៏បានលើកឡើងដែរថា គាត់មិនហ៊ានជួយចាប់ចោរទេខ្លាចមានវាសនាដូចនារីចិននោះ។

ឯកឧត្តមជួនសុវណ្ណ ស្នងការរាជធានីភ្នំពេញ ថ្លែងប្រាប់ទៅប្រជាពលរដ្ឋថា បើមានករណីឆក់ដោយបងប្អូនបង្ក្រាបជាក់ស្តែងបាន លោកនឹងជូនរង្វាក់១០០ដុល្លាហើយធានាជួសជុលបើមានការខូចខាតលើរថយន្តរឺម៉ូតូ៕

សូមទស្សនាវីដេអូ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*