BREAKING NEWS

ពេលនេះគ្រប់ទឹកហើយ៖ កម្មការីសម្រាលកូនទទួលបានប្រាក់ឈ្នួល ១២០%បន្ថែម ទទួលបាន៤០ម៉ឺនរៀលពីរដ្ឋាភិបាល និងបានឈប់សម្រាក ៩០ថ្ងៃបន្ថែមទៀត

Spread the love

ព្រះវិហារ៖ បេឡាជាតិរ បបសន្តិសុខសង្គម (ប.ស.ស) សាខាខេត្តព្រះវិហារ ចុះសម្របសម្រួល ឯកសារជូនដល់កម្មការីនី ដែលបានសម្រាលកូន ចំនួន ០១នាក់ ដើម្បីទទួលបានប្រាក់ ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ស្ត្រីសម្រាលកូនខាងលើ មានឈ្មោះ ឡន ស្រីលីន បម្រើការងារនៅអាហារដ្ឋាន ភ្នំត្បែង ដែលបាន សម្រាលកូននៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ។
ដោយអនុលោម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ គោលរបបឧបត្ថម្ភជាសាច់ប្រាក់សុទ្ធ ចំនួន ៤០ម៉ឺនរៀល ដល់កម្មការិនីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីមកក្នុង ប.ស.ស ។

សម្រាប់ស្ត្រីនៅពេលសម្រាលបានកូន ១នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល សម្រាលបាន កូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភ ចំនួន ១លាន ២០ម៉ឺនរៀល។ ជាងនេះទៅទៀតអ្វីដែលត្រេកអរបំផុតនោះគឺកូនភ្លោះ ៣នាក់ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៥លានរៀល បន្ថែម ទៀត។

ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភហើយនោះ បងប្អូនកម្មករនិយោជិតជាស្រ្តី ពេលសម្រាក មាតុភាព នឹងទទួលបានការឈប់សម្រាករយៈពេល ៩០ថ្ងៃ ដោយមានប្រាក់ឈ្នួល ចំនួន ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជក ដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០% ៕

ប្រភពអត្ថបទ៖ Dapnews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*